ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អនុសាសន៍១១ចំណុច ដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សម្ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។
ដោយទទួលស្គាល់ពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤ ហើយក្នុងនោះវិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៨,៥% ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃ ទន្ទឹមនឹងការរំពឹងទុកនៃកំណើន ទាំងក្នុងវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
ឯកឧត្តមបានកោតសរសើរដល់សមិទ្ធផលការងាររបស់សហព័ន្ធក្នុងឆ្នាំ២០២៣ ដែលរួមមានដូចជាការរៀបចំសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មដែលបានលើកកម្ពស់បរិយាកាសអំណោយផលដល់កំណើនសហគ្រាសធុនតូច និងមធ្យម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង ឱកាសបង្កើតបណ្តាញ និងការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម។
ក្នុងគោលបំណងផ្តល់ទិសដៅជាយុទ្ធសាស្ត្រដល់សហព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម៖
អនុសាសន៍ទាំងនេះក៏បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ភាពអង់អាចដល់សហគ្រាសធុនតូច និងមធ្យម ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានចក្ខុវិស័យក្នុងការបង្កើតបរិយាកាសអំណោយផល និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យរីកចម្រើន។ សហព័ន្ធមានគោលបំណងធ្វើជាសំឡេងរួមមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកផលប្រយោជន៍ និងដោះស្រាយបញ្ហារបស់ពួកគេ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍