លោកជំទាវ ប្រាក់ ខុនដានី ហែមវណ្ណឌី​ នាំយកថវិកា ៩០លានរៀលដើម្បីបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី08 ខែ ឧសភា ឆ្នាំ 2025

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ខុនដានី ហែមវណ្ណឌី​ បាននាំយកថវិកាសរុបចំនួន ៩០លានរៀល ដែលបានមកពីការបរិច្ចាគផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវចំនួន ៤០ លានរៀល​ និងថវិការួម​ចំណែកដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ  មន្ត្រីរាជការ​និងអង្គភាពក្រោមឱវាទនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន៥០ លានរៀល ដើម្បីបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ 

ដោយ: Soleak_Super_admin

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព