អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមអញ្ជើញក្រុមហ៊ុនម៉ៅការសាង់សង់ដែលមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ ចូលរួមដេញថ្លៃគម្រោងសាងសង់បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ព័ត៌មានគម្រោង៖
- ថវិកា៖ ៣៥.០០០ ដុល្លារ (សាមសិបប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក)
- រយៈពេលសាងសង់៖ ៦ខែ គិតចាប់ពីថ្ងៃចុះកិច្ចសន្យា
ដំណើរការដេញថ្លៃ៖
- កាលបរិច្ចេទផុតកំណត់ទទួលសំណើដេញថ្លៃ៖ ២០ ឧសភា ២០២៥ វេលាម៉ោង ៥:០០ នាទីរសៀល
- ដាក់សំណើដេញថ្លៃតាមរយៈអ៊ីម៉ែល៖ gdsti@misti.gov.kh
លក្ខខណ្ឌចូលរួម៖
- ឯកសារប្រវត្តិរូបក្រុមហ៊ុន រួមទាំងបទពិសោធន៍ពាក់ព័ន្ធ និងគម្រោងមុនៗ
- ផែនការថវិកាលម្អិតសម្រាប់គម្រោងសាងសង់ទាំងមូល
- ឯកសារភ្ជាប់៖
· ផលរបរអប្បបរមាប្រចាំឆ្នាំ
· មានបទពិសោធន៍ក្នុងការអនុវត្តគម្រោងសាងសង់ស្រដៀងគ្នា
ដំណើរការជ្រើសរើស៖
សំណើដេញថ្លៃនឹងត្រូវបានវាយតម្លៃដោយយុត្តិធម៌ និងលក្ខណៈប្រកួតប្រជែងខ្ពស់។ មានតែសំណើដេញថ្លៃដែលបំពេញតាមលក្ខណៈវិនិច្ឆ័យខាងលើប៉ុណ្ណោះ នឹងត្រូវបានពិចារណា។
កំណត់ចំណាំ៖
ក្រុមហ៊ុនដេញថ្លៃដែលពាក់ព័ន្ធនឹងទម្រង់ណាមួយនៃការក្លែងបន្លំ អំពើពុករលួយ ឬការប្រព្រឹត្តដោយអសីលធម៌ នឹងត្រូវដកសិទ្ធិពីដំណើរការដេញថ្លៃនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែលខាងលើ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍