ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ប្រជុំ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​និងសមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ (YEAC)​តាមប្រព័ន្ធ​អនឡាញ​

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ប្រជុំ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​និងសមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ (YEAC)​តាមប្រព័ន្ធ​អនឡាញ​

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ប្រជុំ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​និងសមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ (YEAC)​តាមប្រព័ន្ធ​អនឡាញ​
-------------------------------------
ដេីម្បីទទួលបានអនុសាសន៍ណែនាំថ្មីៗបន្ថែមទៀត​ សម្រាប់​ជាគន្លឹះឲ្យ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ សម្រេច​បាននូវគោលដៅអភិវឌ្ឍ ជាពិសេស​គឺរួមចំណែកដោះស្រាយភាពប្រឈម​ និងការស្តារឲ្យងេីបឡេីងវិញនៃអាជីវកម្មរបស់ខ្លួនបន្ទាប់ពីវិបត្តិកូវីដ១៩​ និង​ក៏ដេីម្បីស្វែងយល់ពីទស្សនវិស័យការអភិវឌ្ឍន៍របស់ក្រសួង នៅរសៀលថ្ងៃទី​ ១៦​ ខែ​មិថុនា​ ឆ្នាំ​២០២១​ នៅទីស្តីការក្រសួង​មានរៀបចំកិច្ចប្រជុំពិភាក្សារវាងឯក​ឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិ​​ទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយ​ថ្នាក់​ដឹកនាំ​ និង​សមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ តាម​ប្រព័ន្ធ​អនឡាញ​ (Zoom Cloud Meeting) ដែលដឹកនាំ​ដោយ​លោក​ សៀង​ សុបញ្ញា​ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ។
នៅក្នុងជំនួបនោះ​ លោក​ សៀង​ សុបញ្ញា​ ក្នុង​នាម​ ថ្នាក់ដឹកនាំ​និងសមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ បានសម្តែងទឹកចិត្តរីករាយនៃជំនួបប​នាថ្ងៃនេះ​ ។ ដោយលោកបានសង្កត់ធ្ងន់ថា​ ព្រោះ​រាល់ពេល​ជួប​ពិភាក្សា​ជាមួយ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ សមាគម​តែងទទួល​បានអនុសាសន៍ណែនាំដ៏មានតម្លៃ​ ដែលជាទស្សន:​វិស័យ​វែង​ឆ្ងាយឆ្លុះបញ្ចាំងពីបរិបទពិភព​លោក​ និង​​សភាពការណ៍​ជាក់​ស្តែង​នៅកម្ពុជា​ ។ ជាមួយគ្នានេះ​ សមាគម​បានមេីលឃេីញពីការដឹកនាំដ៏មុតស្រួយរបស់​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ នៅពេល​ដែល​ក្រសួង​ត្រូវបានដាក់បញ្ចូល​វិស័យ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅក្នុងនោះ​ ។​
ជាមួយគ្នានេះ​សមាគម​ក៏​សង្ឃឹម​ថា​ នឹង​ទទួល​បានធាតុចូលជាច្រេីនទៀត​ សម្រាប់​សមាគម​ ដែល​នឹង​ត្រូវ​ដឹក​នាំ​កិច្ច​ប្រជុំ​ សហគ្រិន​វ័យ​ក្មេង​អាស៊ាន​ នៅពេលកម្ពុជា​ នឹង​ធ្វើ​ជាម្ចាស់ផ្ទះនៃកិច្ចកំពូលអាស៊ាន​នាឆ្នាំ​ ២០២២​ ខាងមុខនេះ​ ។
បន្ទាប់ពីបានស្តាប់​ ការលេីកឡេីង​ពីថ្នាក់ដឹកនាំ​ និង​សមាជិក​នៃសមាគម​ជាច្រេីន​រូប​ ដែល​រួមមានពីតាមសាខានៃខេត្តមួយចំនួន​ផងដែរ​ ស្តីពី​លទ្ធផល​ ដំណេីរ​ការ​ ភាពប្រឈម​ ទិសដៅ​ និងសំណូមពរ​មួយចំនួន​​រួចមក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ដែល​សម្រេច​បាន​នូវ​លទ្ធផល​ជាច្រេីន​ រួម​នឹង​ការ​កោត​សរសើរ​ពីធនធាន​មនុស្ស​នៅក្នុងសមាគមផងដែរ​ ។
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ បានលេីកពីទស្សន:វិស័យ​ របស់​ក្រសួង​ បរិបទពិភពលោក​ និង​អ្វី​ដែល​កម្ពុជា​យេីងត្រូវជំនះ​ និងអភិវឌ្ឍន៍ខ្លួនឯង​ ក្នុង​កាលៈទេសៈ​នៃវិបត្តិ​កូវីដ​១៩​ និងនិន្នាការនាពេលខាងមុខ​ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ បានណែនាំ​ជាក់ស្តែង​ និង​បញ្ជាក់​ថា៖​វិស័យ​សហគ្រាស​ធនតូចនិងមធ្យម​ ជាសរសៃឈាម​នៃសេដ្ឋកិច្ច​ ។ វិបត្តិ​ កូវីដ​១៩​ ពិតជាប៉ះពាល់ច្រេីនដល់អាជីវកម្មរបស់យេីង​ ។ ប៉ុន្ដែ​ការរស់នៅ​ និងការប្រកបអាជីវកម្មដែលមានភាពបត់​បែន​ យេីង​នឹង​ជំនះ​បាន​ជាបណ្តើរៗ​ នឹង​ឈានទៅរកភាពប្រសេីរឡេីងវិញ​ ។ ក្នុង​នោះអ្វីដែលក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត​ ក៏ដូចជា​ស្របនឹងការលេីកឡេីងរបស់សមាគមផងដែរនោះ​ គឺការធ្វេីអាជីវកម្ម​ ប្រកបដោយនវានុវត្ត​ន៍​ និងទទួលបានតម្លៃ​បន្ថែម​ ដោយពឹងផ្អែកលេីបច្ចេកវិទ្យា​ ដែល​កំពុង​ស្ថិត​នៅលេីវិថីសាកលភាវូបនីយកម្មបច្ចុប្បន្ន​នេះ​ ។ ដូច្នេះ​ការងារបណ្តុះ​បណ្តាលឲ្យយល់សុីជម្រៅ​ពីសេដ្ឋកិច្ច​បែបDigital ក៏​ដូចជា​ការពង្រឹងការគ្រប់គ្រង​អាជីវកម្ម​ ​និងការអនុវត្តផលិតកម្ម​អនុលោម​ស្តង់ដារ​ ជាដេីម​ ។ ល។ ពិតជា​មានសារ:​សំខាន់ណាស់​ ​សម្រាប់ការអភិវឌ្ឍក្រុមហ៊ុន​សហគ្រាស​របស់យេីងឲ្យមានឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​លេីទីផ្សារ​ ។
ទាក់ទង​និងសំណេីររបស់សមាគមចង់ឲ្យបង្កេីតមជ្ឈមណ្ឌលភ្ញាស់សហគ្រាសធនតូច​និងមធ្យម​ ឬមជ្ឈមណ្ឌលបច្ចេកវិទ្យាណាមួយនោះ​ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ បានសាទរ​និងបញ្ជាក់ថា​ ក្រសួងកំពុងគិតគូរបំផុត​ តែយេីងត្រូវរៀបចំEco-Systemឲ្យមានលក្ខណ:សមស្រប​ជាមុនសិន​ ។ ជាពិសេស​ចាប់ពីពេល​នេះទៅ​ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ មិនត្រឹម​មានដៃគូ​ពិភាក្សា​ប្រចាំ​ជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច​និងមធ្យម​ទេ​ តែ​​ត្រូវ​ធ្វេីការ​ជិតស្និទ្ធបន្ថែមទៀត​ ជាមួយ​អគ្គនាយកដ្ឋាន​ និងវិទ្យាស្ថាន​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ របស់ក្រសួង​ ដែលជាវិស័យស្នូលមួយសម្រាប់អភិវឌ្ឍអាជីវកម្មរបស់យេីង​ ហេីយ​ក៏ជាទុនសម្រាប់យេីងឈានទៅរៀបចំកិច្ចប្រជុំសហគ្រិនវ័យក្មេងអាស៊ាននៅពលខាងមុខ​ផងដែរ​។