ខិត្តប័ណ្ណស្តីពី «ផែនទីបង្ហាញផ្លូវនៃបច្ចេកវិទ្យាឌីជីថល (DigitalTech Roadmap)»

ខិត្តប័ណ្ណស្តីពី «ផែនទីបង្ហាញផ្លូវនៃបច្ចេកវិទ្យាឌីជីថល (DigitalTech Roadmap)»

ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណស្តីពី «ផែនទីបង្ហាញផ្លូវនៃបច្ចេកវិទ្យាឌីជីថល (DigitalTech Roadmap)» ដែលមានព័ត៌មានស៊ីជម្រៅ និងជាឯកសារយុទ្ធសាស្ត្រដែលបង្ហាញពីចក្ខុវិស័យ គោលដៅ ផលិតផល និងសេវាកម្មជាយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលជាតិ។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះ តាមរយៈQR Code ដែលមាននៅក្នុងរូបភាពខាងលើនេះ ឬតាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307291690603726.pdf