ក្រសួង ឧ.វ.ប.ន. និងធនាគារពិភពលោក នឹងពង្រីកកិច្ចសហប្រតិបត្តិការ

ក្រសួង ឧ.វ.ប.ន. និងធនាគារពិភពលោក នឹងពង្រីកកិច្ចសហប្រតិបត្តិការ

ក្រសួងឧស្សាហកម្ម វបន និងធនាគារពិភពលោក នឹងពង្រីកកិច្ចសហប្រតិបត្តិការ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមធនាគារពិភពលោក បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិបច្ចុប្បន្ន និងសក្តានុពល ដោយផ្តោតលើការគាំទ្រកម្ពុជាឱ្យសម្រេចបាននូវអាទិភាពនៃការអភិវឌ្ឍ។

ក្នុងជំនួបសម្តែងការគួរសម នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោកចំពោះការគាំទ្រជាបន្តបន្ទាប់ដល់កម្ពុជា និងបានជម្រាបអំពីអាណត្តិកិច្ចដ៏ធំ និងរបៀបវារៈការងារជាអាទិភាពរបស់ក្រសួង។ ឯកឧត្តមបានស្នើឱ្យធនាគារពិភពលោកបង្កើនការគាំទ្ររបស់ខ្លួន រួមទាំងតាមរយៈការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ ការពន្លឿនការសម្រេចបានគោលដៅនៃការផ្គង់ផ្គង់ទឹកស្អាត ការពូនជ្រុំការអភិវឌ្ឍឧស្សាហកម្ម និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យមានកិច្ចសហការជិតស្និទ្ធរវាងធនាគារពិភពលោក និងក្រសួង ដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗទៀត។

ភាគីធនាគារពិភពលោកបានបង្ហាញពីការត្រៀមខ្លួន ក្នុងការសហការជាមួយក្រសួង បន្ថែមលើកិច្ចសហការក្នុងវិស័យទឹកស្អាត ដោយរួមទាំងការចែករំលែកឧត្តមានុវត្តផ្នែកឌីជីថលូបនីយកម្មឧស្សាហកម្ម។ ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចពិភាក្សាបច្ចេកទេសជាលម្អិតបន្ថែមទៀត។