យូនីសេហ្វ បង្ហាញការប្តេជ្ញាចិត្តបន្តការគាំទ្រវិស័យទឹកស្អាត និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ

ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តំណាង អង្គការយូនីសេហ្វ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រវិស័យទឹកស្អាត និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើកការលើកកម្ពស់ស្តង់ដារនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យមូលដ្ឋានឱ្យកាន់តែល្អប្រសើរ​ និងដើម្បីបញ្ចូលវិធានការបង្កើនភាពធន់នឹងអាកាសធាតុទៅក្នុងសេវាសំខាន់ៗទាំងនេះ។ យូនីសេហ្វ កំពុងកៀរគរធនធាននានា ដើម្បីគាំទ្រការងារទាំងនេះ នៅក្នុងប្រទេសកម្ពុជា រួមទាំងការរៀបចំផែនការហិរញ្ញប្បទានដែលផ្តោតលើការកែលម្អសេវាទឹកស្អាតនៅតំបន់ជនបទ ដែលការទទួលបានសេវាទឹកស្អាតនៅជាបញ្ហានៅឡើយ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលបានជម្រាបជូនពីអាណត្តិកិច្ចរបស់ខ្លួនលើវិស័យទឹកស្អាត​ និងអនាម័យ និងបានជូនពរឱ្យអង្គការទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធានរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូនានា ដូចជាអង្គការយូនីសេហ្វ ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការទទួលបានសេវាទឹកស្អាត ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែដើរតួជាកត្តាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យផ្សេងៗ។