ផែនទីបង្ហាញផ្លូវ បច្ចេកវិទ្យាទេសចរណ៍

ផែនទីបង្ហាញផ្លូវ បច្ចេកវិទ្យាទេសចរណ៍

ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ (Tourism Tech Roadmap) ដែលមានព័ត៌មានស៊ីជម្រៅ និងជាឯកសារយុទ្ធសាស្ត្រដែលបង្ហាញពីចក្ខុវិស័យ ដើម្បីពន្លឿនប្រទេសកម្ពុជាជាគោលដៅទេសចរណ៍កំពូលក្នុងតំបន់ តាមរយៈការទាញយកបច្ចេកវិទ្យានវានុវត្តន៍ប្រកបដោយនិរន្តរភាព។ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍នេះនឹងបំពេញបន្ថែមដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលជាសសរស្តម្ភសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាតាមរយៈតំណភ្ជាប់ខាងក្រោមនេះ