ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការលេីវិស័យ វ​ ប ន ​និងការវិនិយោគនៃអនាគតកម្ពុជារវាងក្រសួង ឧ វ ប ន ជាមួយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​និងជាមួយ​Max Syndicate តំណាងឲ្យEZE Asia

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការលេីវិស័យ វ​ ប ន ​និងការវិនិយោគនៃអនាគតកម្ពុជារវាងក្រសួង ឧ វ ប ន ជាមួយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​និងជាមួយ​Max Syndicate តំណាងឲ្យEZE Asia

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការលេីវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​និងការវិនិយោគនៃអនាគតកម្ពុជារវាងក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​និងជាមួយ​Max Syndicate (តំណាងឲ្យEZE Asia)

នៅព្រឹកថ្ងៃទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ច​ម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានអញ្ជេីញ​ធ្វេីជាអធិបតី​ និងជាសាក្សី​ នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​​អំពី​កិច្ចសហប្រតិបត្តិការលេីវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (STI)​និងការវិនិយោគនៃអនាគតកម្ពុជារវាងក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (MISTI)ជាមួយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​​ (IBC)​ និងជាមួយ​ Max Syndicate (តំណាងឲ្យEZE Asia)​ ។

ហត្ថលេខី​នៃពិធីចុះហត្ថលេខានេះ​ គឺរវាង​ឯកឧត្ដម​ ហ៊ុល​ សៀង​ហេង​ អគ្គនាយក​ នៃអគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៃក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងលោក

Poul Carey Clements ប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​ (IBC)​​ ។

កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅទីស្តីការក្រសួង​ ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ​ ក្នុងគោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការលេីវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​និងការវិនិយោគនៃអនាគតកម្ពុជា​ និងដោយផ្អែកលេីគោលការណ៍៖១-ការជំរុញ​តួនាទី​ដ៏​សំខាន់​នៃ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដេីម្បី​ពង្រឹង​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ​ ការអភិវឌ្ឍឧស្សាហកម្ម​ និងជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និងជនបរទេសទេសចរណ៍កម្ពុជា​ ២-ទទួល​ស្គាល់​តួនាទី​របស់​ MISTI ជាមួយ​ IBC និងMax Syndicate (តំណាងឲ្យEZE Asia)​ ក្នុងការអភិវឌ្ឍវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (STI) ដែល​មានផែនទីបង្ហាញផ្លូវ​ STI កម្ពុជា​ឆ្នាំ​២០៣០​ ជាឯកសារគោល​ ៣-ជំរុញ​សហការ​គ្នា​ដេីម្បី​គាំទ្រ​ និងចូលរួមក្នុងការអភិវឌ្ឍ​ជាតិ​កម្ពុជា​ រួម​ជាមួយ​ទិដ្ឋភាព​នៃការបង្កេីនសន្ទស្សន៍ចំណាត់ថ្នាក់អន្តរជាតិរបស់កម្ពុជា​ សមត្ថភាព​ពាណិជ្ចកម្ម​ និងភាព​ជាអ្នកដឹកនាំ​ក្នុងអាស៊ាន​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានចាត់ទុក​ពិធីចុះហត្ថលេខានាថ្ងៃនេះ​ មានសារៈសំខាន់មួយកំរិតទៀត​ បន្ទាប់ពី​យេីងបានចុះហត្ថលេខា​ដូចគ្នានេះ​ ជាបន្ដបន្ទាប់​ជាមួយវិទ្យាស្ថាន​និងសាកលវិទ្យាល័យនានា​ ។ ហត្ថលេខា​ឱកាសនេះ​ គឺយេីងបានប្រារព្វធ្វេីជាមួយវិស័យឯកជន​ ក្រោមក្របខណ័ណ្ឌដៃគូរវាងរដ្ឋនិងឯកជន​(PPP) ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជម្រុញវិស័យការវិនិយោគ​ ក៏ដូចជា​ពង្រឹងវិស័យឧស្សាហកម្ម​ និងពាណិជ្ជកម្មផងដែរ​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ បានទាញអារម្មណ៍​ និងសង្ឃឹម​ថា​ តាមរយៈ​កិច្ចសហប្រតិបត្តិការនេះ​ ភាគីទាំងពីរ​នឹងឈានទៅពិភាក្សាលេីវិស័យអាទិភាពមួយចំនួនទៀត​ដូចជា៖ការពង្រឹងមន្ទីរពិសោធន៍ឧស្សាកម្ម​-ការវិនិយោគ​លេីវិស័យទឹកស្អាត​-ការបង្កេីតវិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទឹកស្អាត-និងការបង្កេីត​សួន​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ ជាដេីម​ ។ ក្រៅពីនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ក៏សង្ឃឹមថានឹងទទួលបានធាតុចូលនិងកិច្ចសហការបន្ថែមទៀត​ តាមរយៈ​ការចូលរួមរបស់ភាគី​ IBC ក្នុងកិច្ចប្រជុំ​កំពូលអាស៊ានស្តីពីវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​នាពេលខាងមុខ​ ដែលកម្ពុជា​ជាម្ចាស់ផ្ទះ​ ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ​ ។

លោក​ Poul Carey Clements ប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​ (IBC)​​ និងអនុប្រធានរបស់លោក​ បានវាយតម្លៃខ្ពស់ចំពោះអនុស្សរណៈយោគយល់គ្នានេះ​ និងផ្តល់សារៈសំខាន់ចំពោះវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ហេីយក៏បានលេីកឡេីងពីយន្តការ​និងវិសាលភាពការងារ​របស់​ IBC និងMax Syndicate (តំណាងឲ្យEZE Asia)​សម្រាប់ជាផលប្រយោជន៍ ក្នុងវិស័យ​សេដ្ឋកិច្ច​នៅកម្ពុជា​ និងទំនាក់ទំនងជាអន្តរជាតិផងដែរ​ ។

រូបភាពច្រើនទៀត