ក្រសួង និង CAP-RED ររៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួង និង CAP-RED ររៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លទ្ធផលនៃការវាយតម្លៃការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ ឆ្នាំ២០១៥-២០១៨ និងការអនុវត្តបន្តរហូតដល់ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់លើកំណើននៃភាពជាតំណាងរបស់ស្ត្រីនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទាំងមូល។