ឯកឧត្តម ហែម វណ្ណឌី ជំរុញលើកទឹកចិត្តឱ្យអ្នកកែច្នៃចំណីអាហារចាប់យកនវានុវត្តន៍ និងពង្រីក​ទីផ្សារ​ពិសេស

ឯកឧត្តម ហែម វណ្ណឌី ជំរុញលើកទឹកចិត្តឱ្យអ្នកកែច្នៃចំណីអាហារចាប់យកនវានុវត្តន៍ និងពង្រីក​ទីផ្សារ​ពិសេស

ឯកឧត្តម ហែម វណ្ណឌី ជំរុញលើកទឹកចិត្តឱ្យអ្នកកែច្នៃចំណីអាហារចាប់យកនវានុវត្តន៍ និងពង្រីក​ទីផ្សារ​ពិសេស

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ បានធ្វើទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មរបស់ក្រុមហ៊ុននំស្រួយលីលី ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេស (niche market) របស់ខ្លួន។

ឧកញ៉ា កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុននំស្រួយលីលី បានជម្រាបជូនថា ក្រុមហ៊ុនត្រូវ​បាន​បង្កើត​ឡើងជាក្រុមហ៊ុនខ្នាតតូចក្នុងឆ្នាំ ២០០២ ដោយមានបុគ្គលិកត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន បានរីកចម្រើនរហូតមានរោងចក្រផលិតចំនួន២ កន្លែង មានបុគ្គលិកជាង ៥០០ នាក់ និង​ផលិត​នាំចេញទៅកាន់ប្រទេសចំនួន១៣។ 

ឧកញ៉ា កែវ មុំ ​បាន​បន្ត​ថា​៖ «​ការ​រីកចំរើនរបស់​យើង​ក៏ដោយសារ​មាន​ការ​ជួយជ្រោមជ្រែងគាំទ្រ​ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក ជា​ពិសេសពី​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ»។  

ក្នុងដំណើរទស្សនកិច្ចលើកដំបូង ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតួនាទីជារដ្ឋមន្ត្រី ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ការរីកចម្រើនរបស់ក្រុមហ៊ុន ដែលបានក្លាយជាគំរូ​បង្ហាញថា "ខ្មែរធ្វើបាន, សហគ្រិនកម្ពុជាធ្វើបាន" សម្រាប់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។

ថ្លែងទៅកាន់​ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុននំស្រួយលីលី ឯកឧត្តមរដ្ឋមន្ត្រី ​បានលើកឡើងថា​៖ «ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុនចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេសរបស់ខ្លួន ឧទាហរណ៍ ដោយការផលិតនំប្រពៃណីខ្មែរ និងផលិតផលផ្សេងទៀត ដែលបំពេញតាមតម្រូវការដែលផ្តោត​កាន់​តែ​​ខ្លាំងលើគុណភាព សុខភាព និងបរិស្ថាន ជាពិសេសក្នុងទីផ្សារនាំចេញ» ។ 

ឯកឧត្តមបានបន្តថា ក្រសួងត្រៀមគាំទ្រ និងសម្រួលដល់ការរីកលូតលាស់នៃវិស័យឧស្សាហកម្មចំណី​អាហាររបស់កម្ពុជា ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទិញវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បី​រួមចំណែកដល់ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងគាំទ្រដល់ជីវភាពរបស់កសិករ និង​សហគមន៍របស់ពួកគេ។