ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបនាយកក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD នៃប្រទេសជប៉ុន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបនាយកក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD នៃប្រទេសជប៉ុន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបនាយកក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD នៃប្រទេសជប៉ុន

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ លោក SATO Mikio នាយក ក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD និងសហការី នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងវាយតម្លៃ ខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និងក្រសួងក្នុងការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជា ទាំងខ្នាតតូច និងខ្នាតធំ រួមមានដូចជា៖នៅខេត្តសៀមរាប ទីក្រុងតាខ្មៅ ខេត្តតាកែវ ជាដេីម ។

ដេីម្បី សម្រេចគោលដៅ ឆ្នាំ២០៣០ ឲ្យប្រជាពលរដ្ឋមានស្អាតទឹកស្អាតប្រេីប្រាស់គ្រប់ខ្នងផ្ទះ ក៏ដូចជា ដេីម្បីបំពេញតម្រូវការចំពោះកំណេីនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងភាពរីកលូតលាស់ខាងសេដ្ឋកិច្ចសង្គម ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នេីដល់ ថ្នាក់ដឹកនាំក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD ដែលជាក្រុមហ៊ុន មានកេរ្តិ៍ ឈ្មោះ ល្បី ក្នុងការផលិតទឹកស្អាត និងកិច្ចការពារបរិស្ថានផងដែរនោះ ពិនិត្យលទ្ធភាព វិនិយោគ បន្ថែម ទៀត ទាំងអាងប្រព្រឹត្តិកម្មទឹកស្អាត ខ្នាតតូច និងខ្នាតធំ សម្រាប់តំបន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត ។ ចំពោះអាងប្រព្រឹត្តកម្មទឹកស្អាតខ្នាតតូច ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចង់ឲ្យក្រុម ហ៊ុនផលិតលក់ក្នុងតម្លៃសមរម្យមួយ ដែលយេីង មានលទ្ធភាពអាចទិញដាក់ពង្រាយនៅតំបន់ប្រជាពល រដ្ឋដែលមិនទាន់មានបំពង់ទឹកស្អាតទៅដល់ រួមទាំង តំបន់កោះផងដែរ ។

លោក SATO Mikio នាយក ក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD បានបង្ហាញនូវជំហរ របស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍវិស័យទឹក ស្អាត នៅកម្ពុជា រួមទាំង ការកែច្នៃទឹកក្រខ្វក់ ក្នុងកិច្ចចូលរួមការពារបរិស្ថានផងដែរ ។ ចំពោះសំណេីររបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ខាងលើ លោក បានចាត់ទុក ថាមានសារៈសំខាន់សម្រាប់កម្ពុជា ក្រុមហ៊ុន នឹងកត់ត្រាបញ្ហានេះហេីយ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងបន្ថែមទៀត ដេីម្បីចូលរួមឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតរបស់ខ្លួននាពេលខាងមុខ ។