ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិសក្តានុពលការរវាង JCA និងក្រសួង។ តំណាង JCA បានជម្រាបជូនពីយុទ្ធសាស្រ្តការងាររបស់ខ្លួន និងគោលបំណងដឹកនាំគណៈប្រតិភូធុរកិច្ចជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើជំនាញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សាលាបង្រៀនជួសជុលរថយន្ត, ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបានកន្លងមក និងរបៀបវារៈជាអាទិភាពក្នុងការធ្វើបរិវត្តកម្ម និងឌីជីថលូបនីយកម្មសេវាកម្មសំខាន់ៗរបស់ក្រសួងសំដៅគាំទ្រធុរជន និងទាក់ទាញការវិនិយោគពីបរទេស។ ការទទួលជួបសំដែងការគួរសម និងកិច្ចសន្ទនាបើកចំហ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសធុរកិច្ចអំណោយផល និងការលើកកម្ពស់ទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយវិនិយោគិនបរទេស។