ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបតំណាងអង្គការ GIZ និងដៃគូសហការ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបតំណាងអង្គការ GIZ និងដៃគូសហការ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបតំណាងអង្គការ GIZ និងដៃគូសហការ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមក ដើម្បីគាំទ្រ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងនានា ដូចជា KhmerSME, ARISE+ និង ICONE និងកិច្ចសហប្រតិបត្តិការសក្តានុពល ដោយរួមបញ្ចូលសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កិច្ចសហប្រតិបត្តិការទាំងនេះបាននឹងកំពុងត្រួសត្រាយផ្លូវសម្រាប់នវានុវត្តន៍ និងការរីកចម្រើនក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា។