ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ខណៈជំហានទី៣ ស្ថិតក្នុងដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ខណៈជំហានទី៣ ស្ថិតក្នុងដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព។

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានសម្ភោធដាក់ឱ្យដំណេីរការកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងជំហានទី២ ក៏មានសមត្ថភាពផលិតទឹកស្អាត ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃដូចគ្នា និងគ្រោងសាងសង់បញ្ចប់ និងដាក់ដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

បច្ចុប្បន្ន​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតប្រមាណ ៨៥០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ​ ដេីម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុង។​ នៅពេលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ ដាក់ឱ្យដំណើរការ​ សមត្ថភាពផលិតទឹកស្អាតនឹងកើនឡើងដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យខិតខំបន្ថែមទៀតក្នុងការផ្តល់សេវា​ដល់អតិថិជន និងបន្តអភិវឌ្ឍហេថារចនាសម្ព័ន្ធទឹកស្អាត ដើម្បីបំពេញសេចក្តីត្រូវការទឹកស្អាតដែលកើនឡើងជាលំដាប់នៅក្នុងទីក្រុង។