ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងយុវជនដែលនឹងត្រូវចូលរួមកម្មវិធីលើកទី៤៧ នៅប៉ុន្មានសប្តាហ៍ខាងមុខ។ ឯកឧត្តម បានលើកទឹកចិត្តយុវជនឱ្យបំពេញភារៈជាទូតសុឆន្ទៈតំណាងកម្ពុជា, ផ្សព្វផ្សាយពីអារិយធម៌កម្ពុជា, សិក្សាអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងនាំយកចំណេះដឹងរបស់ពួកគេដើម្បីចូលរួមពិភាក្សានៅក្នុងកម្មវិធី។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៧ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសជប៉ុន។ កម្មវិធីប្រចាំឆ្នាំនេះមានគោលបំណងបង្កើន​ការយោគយល់គ្នាទៅ​វិញទៅមក និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងចំណេះដឹង ក្នុងចំណោមយុវជននៃបណ្តាប្រទេសអាស៊ាន​ទាំង១០ និងយុវជនជប៉ុន។