ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដឹកនាំដោយលោកស្រី Alissar Chaker ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដឹកនាំដោយលោកស្រី Alissar Chaker ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដឹកនាំដោយលោកស្រី Alissar Chaker ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំបានផ្តោតលើកិច្ចសហការរវាង UNDP និងក្រសួង ដើម្បីគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាព (SDGs) និងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ក្នុងជំនួបនោះ លោកស្រី Alissar Chaker បានលើកឡើងថា អង្គការសហប្រជាជាតិកំពុងរៀបចំកម្មវិធីប្រចាំប្រទេស ឆ្នាំ ២០២៤-២០២៨ នឹងធ្វើយ៉ាងណាឱ្យកម្មវិធីនេះស្របទៅនឹងរបៀបវារៈជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាត្រឹមឆ្នាំ ២០៣០ នៅក្នុងបរិបទដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការគាំទ្រដ៏ក្លៀវក្លា និងតួនាទីដ៏សំខាន់របស់ UNDP ក្នុងការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពីអាណត្តិកិច្ចសំខាន់ៗរបស់ក្រសួងក្នុងការជំរុញកំណើននៃសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការអភិវឌ្ឍក្នុងវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្គត់ផ្គង់ទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការវិនិយោគលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងឧស្សាហកម្ម 4.0 ដើម្បីជំរុញគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យចូលរួមក្នុងខ្សែច្រវាក់តម្លៃ និងរក្សាភាពប្រកួតប្រជែងនៅលើទីផ្សារ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ដូចជា UNDP ដើម្បីដើម្បីបង្កើនប្រសិទ្ធផលនៃការប្រើប្រាស់ធនធានរបស់ប្រទេស ក្នុងការជំរុញការអភិវឌ្ឍបៃតង និងប្រកបដោយនិរន្តរភាព។