ឯកឧត្តម ហែម វណ្ណឌី បានចូលរួមពិសាអាហារពេលព្រឹកការងារដែលរៀបចំដោយលោក Marn-Ki Jeong អនុប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមកិច្ចសម្របសម្រួលដោយ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ហែម វណ្ណឌី បានចូលរួមពិសាអាហារពេលព្រឹកការងារដែលរៀបចំដោយលោក Marn-Ki Jeong អនុប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមកិច្ចសម្របសម្រួលដោយ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ ភាគីកូរ៉េបានជម្រាបអំពីលទ្ធផលនៃការអង្កេតក្នុងចំណោមសមាជិកជាក្រុមហ៊ុនកូរ៉េមួយចំនួន ដែលបានផ្តល់ពិន្ទុនិងចំណាប់អារម្មណ៍ខ្ពស់លើប្រទេសកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានគ្នា និងបានពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងទស្សនវិស័យពាក់ព័ន្ធនឹងសក្តានុពលនៃការរៀបចំអភិវឌ្ឍនិងការបង្កើតតំបន់ឧស្សាហកម្មកូរ៉េដែលអាចទាក់ទាញឧស្សាហកម្មកូរ៉េមកកម្ពុជា។ នាជំនួបពិភាក្សានោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជម្រាបជូននូវឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រការវិនិយោគ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។