រាជរដ្ឋាភិបាលកម្ពុជាសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

រាជរដ្ឋាភិបាលកម្ពុជាសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ​​ សម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅ    កម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

អនុក្រឹត្យ​​នេះ​បង្ហាញ​ពី​តួនាទីដ៏​សំខាន់​របស់សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម ​ជាកោសិកា​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ។ ដោយទទួលស្គាល់ថាសហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម ជាកម្លាំងចលករដើម្បីជំរុញនវានុវត្តន៍ ការងារ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមក្នុងការពង្រឹង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យមនៅកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលភារៈក្នុងការរៀបចំទិវាជាតិសហគ្រាសធុនមីកូ្រ តូច និងមធ្យម ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ។