ចពិភាក្សាការងាររវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧ វ ប ន ជាមួយប្រតិភូអង្គការទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ដឹកនាំដោយលោក Frank jattke
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបតំណាងអង្គការ GIZ អាល្លឺម៉ង់
នៅព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង មានរៀបចំកិច្ចពិភាក្សាការងាររវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយប្រតិភូអង្គការទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ដឹកនាំដោយលោក Frank jattke ប្រធានក្រុមការងារអាស៊ាននៃអង្គការ GIZ អាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា ។
កិច្ចប្រជុំបានផ្តោតជាសំខាន់ទៅលេីការអនុវត្តគម្រោងស្តីអំពី “ការពង្រឹងរចនាសម្ព័ន្ធដេីម្បីលេីកកំពស់សហគ្រាសធុនតូចនិងមធ្យមនៅអាស៊ាន(ASEAN-SME)“ក្នុងគោលដៅជំរុញការជ្រៀតចូលទីផ្សារ និង ការធ្វើអន្តរជាតូបនីយកម្ម របស់SME ក៏ដូចជាការលើកកម្ពស់គោលនយោបាយ និងបទប្បញ្ញត្តិ ក្រោមការជួយឧបត្តម្ភពីរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ (BMZ) ។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធនតូចនិងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ស្វាគមន៍និងលេីកឡេីងពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ASEAN-SME ក្នុងដំណាក់កាលទី១ដែលចាប់ផ្តើមពីឆ្នាំ២០១៩ នឹងបញ្ជប់នៅខែសីហា ឆ្នាំ២០២២ខាងមុខ និងសុំអនុសាសន៍ណែនាំពីឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ក្នុងការអនុវត្តគម្រោងក្នុងដំណាក់កាលទី២ ដែលនឹងចាប់ផ្តេីមអនុវត្តពីខែកញ្ញាឆ្នាំ២០២២ នេះតទៅ ។ ដោយឡែកតាមរបាយការណ៌ក៏បានលេីកឡេីងពីការអនុវត្តគម្រោងកម្មវិធី ASEAN-SME ដែលលេចចេញនូវគេហទំព័រស្តីពីព័ត៌មានអាជីវកម្មនីមួយៗ ដែលបានអនុវត្តនៅក្នុងក្របខណ្ឌអាស៊ាននិងនៅក្នុងប្រទេសកម្ពុជា សម្រាប់ជាផលប្រយោជន៍ដល់ SME ដូចជា៖- គេហទំព័រ ASEAN Access: គឺជាគេហទំព័រព័ត៌មានអាជីវកម្មកម្រិតអាស៊ានដែលមានចំណុចប្រសព្វ (focal point )គ្រប់ប្រទេសជាសមាជិក- គេហទំព័រ ASEAN Access MATCH: គឺជាគេហទំព័រចំណុះអោយ ASEAN Access ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្គូរផ្គងអាជីវកម្មគ្រប់ផ្នែកក្នុងតំបន់ និងសកល- គេហទំព័រ KhmerSME: គឺជាគេហទំព័រអាជីវកម្មព័ត៌មានជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ព័ត៌មានអាជីវកម្មគ្រប់ជ្រុងជ្រោយដល់សាធារណជន និងSME ទាំងក្នុងស្រុក និងក្រៅស្រុក។
លោកFrank jattke ប្រធានក្រុមការងារអាស៊ាននៃអង្គការ GIZ អាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងសមិទ្ធផលសម្រេចបាន ។ លោកបានបញ្ជាក់ថា៖ក្រោមកិច្ចសហការនិងប្តេជ្ញាចិត្តរួមរវាងក្រសួង និងអង្គការទីភ្នាក់ងារ GIZ អាល្លឺម៉ង់ គម្រោងASEAN-SME ទទួលបានជោគជ័យតាមគោលដៅ រួមមាន៖ទី១-លើកកម្ពស់មជ្ឈមណ្ឌលព័ត៌មានសម្រាប់តំបន់អាស៊ាន ២-ពង្រីកមជ្ឈមណ្ឌលព័ត៌មានជាតិសម្រាប់ SME និងទី៣-លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងការធ្វើអន្តរជាតូបនីយកម្ម។
បន្ទាប់ពីបទអន្តរាគមន៍ និងការចូលរួមមតិពីតំណាងមកពីសមាគមសហគ្រិនស្ត្រីកម្ពុជា និងសមគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាជនបង្គោលជាតិរបស់កម្មវិធី ASEAN Access រួចមក មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការGIZ ចំពោះកិច្ចសហការអនុវត្តគម្រោងកម្មវិធី ASEAN-SME ដំណាក់កាលទី១ ប្រកបដោយលទ្ធផលផ្លែផ្កា និងបន្តសហការជួយ
ឧបត្ថម្ភគាំទ្រសម្រាប់ដំណាក់កាលទី២បន្តទៀត ក្នុងគោលបំណង លើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រិនភាព សហគ្រាស ឧស្សាហកម្ម អាជីវកម្ម ភាពច្នៃប្រឌិត និង នវានុវត្តន៍ ក៏ដូចជាការយល់ដឹងពីពីច្រវ៉ាក់តម្លៃសាកល (Global Value Chain)មូលដ្ឋានគ្រឹះអាជីវកម្ម និងព័ត៌មានទីផ្សារជាដេីម ឲ្យស្របតាមទិសដៅនៃការ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងប្រទេស និងក្នុងតំបន់។
ជាសំណូមពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមអោយក្រុមការងារបន្តអនុវត្តគម្រោងតាមផែនការសកម្មភាពដែលបានកំណត់អោយមានប្រសិទ្ធភាពខ្ពស់ និងបន្ថែមខេត្តគោលដៅផ្សព្វផ្សាយអំពីគម្រោងលើការអនុវត្តគម្រោងដំណាក់កាលទី២ ឲ្យកាន់តែទូលំទូលាយ ២. បន្តសហការជាមួយអន្តរ ក្រសួង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្នុងការទទួលបាននូវព័ត៌មានថ្មីៗ ដើម្បីដាក់បញ្ចូលក្នុងគេហទំព័រ KhmerSME និង ASEAN Access ជាប្រយោជន៍ ដល់សាធារណជន និងSME ក៍ដូចជាការផ្សព្វផ្សាយអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគផ្សេងៗ ដល់អ្នកវិនិយោគទុនក្រៅប្រទេស។ ជាពិសេសបង្កេីត ឲ្យមាន Link តភ្ជាប់គេហទំព័រខាងលេីទៅស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៣. ស្នើអោយរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ បន្តគាំទ្រដល់ការអភិវឌ្ឍន៍SME នៅកម្ពុជា រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងហេដ្ឋារចនាសម្ពន្ធ័រូបវន្តផងដែរ ។