(៩៦៦ សជណ.ឧរ)​ រាជរដ្ឋាភិបាលបានឃើញនិងឯកភាពគាំទ្រលើបេសកកម្ម​ និងការផ្តួចផ្តើមនានារបស់ក្រសួង ឧ.វ.ប.ន.

(៩៦៦ សជណ.ឧរ)​ រាជរដ្ឋាភិបាលបានឃើញនិងឯកភាពគាំទ្រលើបេសកកម្ម​ និងការផ្តួចផ្តើមនានារបស់ក្រសួង ឧ.វ.ប.ន.

រាជរដ្ឋាភិបាលបានឃើញនិងឯកភាពគាំទ្រលើបេសកកម្ម​ និងការផ្តួចផ្តើមនានារបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងកិច្ចប្រជុំតុមូលរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី១៩ និងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅក្នុងសង្គម លើកទី១៩ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន នូវចំណុចដូចខាងក្រោម៖

  1. ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។
  2. ការលើកកម្ពស់វិទ្យាសាស្ត្រនិបច្ចេកវិទ្យាក្នុងវិស័យអប់រំ។
  3. ការជំរុញនិងការពន្លឿនការរៀបចំបទដ្ឋានគតិយុត្តស្តីពីការផ្ទេរបច្ចេកវិទ្យា ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងនិងបន្ទាន់សម្រាប់កម្ពុជា ក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែរីកចម្រើន។