ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្តីរីករាយសូមជូនដំណឹងដល់សិស្ស និសិ្សត បញ្ញវន្ត និងសាធារណជន ឱ្យបានជ្រាបថា៖ ក្រសួងនឹងធ្វើការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារជាមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ២០២១នេះ ចំនួន៨០កន្លែង សម្រាប់ក្របខណ្ឌប្រភេទ ក ដើម្បីបំពេញការងារនៅទីស្តីការក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីខេត្ត។ ការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនេះ នឹងត្រូវចែកចេញជាពីរផ្នែកគឺ ការប្រឡងជ្រើសរើសសម្រាប់ក្របខណ្ឌទូទៅ និងការប្រឡងជ្រើសរើសសម្រាប់ក្របខណ្ឌពិសេស។ សូមចុចលើតំណសម្រាប់ទទួលបាន៖
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍