📢សេចក្ដីជូនដំណឹង!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជូនដំណឹងដល់សិស្សនិស្សិតដែលមានបំណងចង់ហាត់ការផ្នែកទំនាក់ទំនងសាធារណៈ

✅លក្ខខណ្ឌចូលរួម
-និស្សិតសាកលវិទ្យាល័យ (ឆ្នាំទី២ ឡើងទៅ)
-ជំនាញ៖ សារព័ត៌មាន សារគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ
ភាសាអង់គ្លេស និងជំនាញពាក់ព័ន្ធ
-ជំនាញមូលដ្ឋាន៖ សរសេរ ថតរូប កាត់តវីដេអូ រចនារូបភាព ឬគ្រប់គ្រងបណ្ដាញសង្គម
-មានចំណាប់អារម្មណ៍លើការងារទំនាក់ទំនងក្នុងវិស័យសាធារណៈ
✅អត្ថប្រយោជន៍
-ទទួលបានបទពិសោធន៍ការងារដោយផ្ទាល់
-អភិវឌ្ឍជំនាញក្នុងវិស័យទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ
-បរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ
-ទទួលបានប្រាក់ឧបត្ថម្ភក្រោយបញ្ចប់កម្មវិធី
-ទទួលបានបវិញ្ញាបនបត្រ
✅ឯកសារតម្រូវ
-ប្រវត្តិរូបសង្ខេប (CV)
-លិខិតបញ្ជាក់បំណងចូលរួម និងបទពិសោធន៍ពាក់ព័ន្ធ (១ ទំព័រ)
-លិខិតណែនាំពីសាកលវិទ្យាល័យ (បើមាន)
📞 សម្រាប់ព័ត៌មានបន្ថែម៖
តេលេក្រាម ៖ https://t.me/+85517668085
អុីម៉ែល ៖ info@misti.gov.kh
💻តំណដាក់ពាក្យ៖