ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការទូតវិទ្យាសាស្ត្រក្នុងបម្រែបម្រួលពិភពលោក

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី29 ខែ មេសា ឆ្នាំ 2025

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា​ ស្តីពី​ “ការទូតវិទ្យាសាស្ត្រក្នុងបម្រែបម្រួលពិភពលោក” ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសាកលវិទ្យាល័យខេមតិច និងវេទិកា AI

សិក្ខាសាលានេះមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម ដោយពិភាក្សាអំពីវិធីដែលការទូតវិទ្យាសាស្ត្រអាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោះស្រាយវិបត្តិសកល និងលើកកម្ពស់សមធម៌ក្នុងការទទួលបានបច្ចេកវិទ្យា។ សិក្ខាសាលាក៏ផ្តោតលើសារៈសំខាន់នៃការផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងគោលនយោបាយ និងការពង្រឹងកិច្ចសហការផ្នែកវិទ្យាសាស្ត្រឆ្លងព្រំដែនផងដែរ។

ឯកឧត្តម ហែម វណ្ណឌី​ បានលើកឡើងថា៖ ការទូតវិទ្យាសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពវិទ្យាសាស្ត្រជាសាកល ដោយសម្រួលដល់ការចែករំលែកចំណេះដឹង ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើជាកាតាលីករក្នុងការដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា។”

សិក្ខាសាលាមានបទអន្តរាគមន៍របស់លោក Sardar Umar Alam តំណាងអង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ (UNESCO) ប្រចាំនៅកម្ពុជា ស្តីពីតួនាទីវិទ្យាសាស្ត្រក្នុងការរៀបចំគោលនយោបាយការបរទេស។

ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានចូលរួមដឹកនាំកិច្ចពិភាក្សាស្តីពីវិទ្យាសាស្ត្រសម្រាប់វិស័យការទូត ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាថ្មីៗផងដែរ។

ដោយ: Soleak_Super_admin

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព