វគ្គបណ្តុះបណ្តាល ដើម្បីជួយសម្រួលទៅដល់លក្ខណៈបច្ចេកទេសប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងនីតិវិធីនៃការចុះអធិការកិច្ចលក្ខណៈបច្ចេកទេសលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី13 ខែ សីហា ឆ្នាំ 2024

នាយកដ្ឋានសរុបនិងព័ត៌មានបានសហការជាមួយនាយកដ្ឋានបច្ចេកទេសនិងគ្រប់គ្រងគម្រោង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីលក្ខណៈបច្ចេកទេសអប្បបរមាសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូចនៅកម្ពុជា និងនិតិវិធីនៃការចុះអធិការកិច្ចលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ពីថ្ងៃទី ១២-១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលដៅពង្រឹងសមត្ថភាពលើជំនាញបច្ចេកទេស និងនិតិវិធីនៃការចុះអធិការកិច្ចលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនមន្រ្តីជំនាញ បណ្តាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ   បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រប់ រាជធានី-ខេត្ត។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ យ៉ានីមល អគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា    និងនវានុវត្តន៍ ទាំង​ ២៥  រាជធានី-ខេត្ត។ លោក សុខ យ៉ានីមល​ បានលើកឡើងថា មន្ត្រីជំនាញរបស់មន្ទីររាជធានីខេត្ត នឹងរួមគ្នាជាមួយមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានទឹកស្អាត ក្នុងការជួយគាំទ្របច្ចេកទេសដល់ប្រតិបត្តិករទឹកស្អាតឯកជននៅទូទាំងប្រទេស ក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពអនុលោមលើទិដ្ឋភាពបច្ចេកទេសនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដើម្បីធានានូវគុណភាព សុវត្ថិភាព និរន្តរភាពនៃការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព