ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍សហគ្រិន​គ្រប់រូបចូលរួមក្នុងព្រឹត្តិការណ៍​ប្រលង​ប្រជែង​​សមត្ថភាព​រៀបចំ​ផែន​ការ​អាជីវកម្មតាម​បែប​នវានុវត្តន៍ថ្មី “ECOTHON 2020”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍សហគ្រិន​គ្រប់រូបចូលរួមក្នុងព្រឹត្តិការណ៍​ប្រលង​ប្រជែង​​សមត្ថភាព​រៀបចំ​ផែន​ការ​អាជីវកម្មតាម​បែប​នវានុវត្តន៍ថ្មី “ECOTHON 2020”

អេកូតុង ជាកម្មវិធីប្រលងសមត្ថភាពរៀបចំគំរូអាជីវកម្មពិសេសសម្រាប់ សហគ្រិន MSMEs សក្តានុពល​ដែលពោរ​ពេញ​ដោយ​ភាពវាងវៃផ្នែកនវានុវត្តន៍ធុរកិច្ច ផ្សារភ្ជាប់ទៅនឹងគោលដៅនៃការផលិត និងការប្រើប្រាស់ដោយនិរន្តរភាព (SCP)។ ក្នុងរយៈពេលសរុប ៣៦ម៉ោង កូនក្រុមចូលរួមប្រកួតនីមួយៗនឹងបានជួបប្រឹក្សាជាមួយ               សាស្ត្រាចារ្យ និងអ្នក​ជំនាញនានា​ផ្នែករៀប​ចំផែន​ការយុទ្ធសាស្ត្រ​អាជីវកម្ម ការជំរុញផលិតភាព ការរៀបចំSCP ជាមួយ​អ្នក​ជំនាញបច្ចេកទេស ដើម្បីជួយ​រៀបចំ​អភិវឌ្ឍផែន​ការអាជីវកម្​មឱ្យកាន់តែ​មានភាព​នវានុវត្តន៍ខ្ពស់​ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព SDGs: Sustainable Consumption & Production!
                    កម្មវិធីនេះ នឹងជួយជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម បរិស្ថាន ក៏ដូចជាការច្នៃប្រឌិតស្វែងរកដំណោះស្រាយសមស្របដើម្បីជំរុញខឿនសេដ្ឋកិច្ចកម្ពុជា។ សូមពិនិត្យ​ព័ត៌មាន​អំពី​ល័ក្ខខ័ណ្ឌ និងដំណើរការកម្មវិធី តាមរយៈ៖

Facebook: https://www.facebook.com/EcothoninCambodia/

Official Email: aseic.ecothon@gmail.com

សម្រាប់ព័ត៌មានបន្ថែម Video: [link] and Files: [brochure]