ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា ចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់គម្រោងពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ក្រុងតាខ្មៅ ខេត្ត កណ្ដាល

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា ចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់គម្រោងពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ក្រុងតាខ្មៅ ខេត្ត កណ្ដាល

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា ចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់គម្រោងពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ក្រុងតាខ្មៅ ខេត្ត កណ្ដាល

ក្រោមកិច្ចព្រមព្រៀង ហិរញ្ញប្បទាន ឥតសំណង រវាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និង រាជរដ្ឋាភិបាល កម្ពុជា ចុះថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ និងកិច្ចសន្យាគំរូប្លង់សាងសង់ (Design-Build) របស់គម្រោង ពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំេញ (PPWSA) និង ក្រុមហ៊ុន KKKCT ចុះថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២២ បានជុំរុញឲ្យដំណេីរការនៃការសាង សង់ត្រូវបានចាប់ផ្តេីមឡេីង ហេីយដេីម្បីជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ«ជាប្រពៃណី »ក្នុង វិស័យ ទឹកស្អាត រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការJICA ជប៉ុន នៅរសៀលថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងពិធីចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់គម្រោងពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ក្រុងតាខ្មៅ ខេត្ត កណ្ដាល ដោយមានការចូលរួមពីតំណាងអជា្ញធរដែនដី ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមទាំងមន្ត្រីជំនាញជាតិ អន្តរជាតិ និងតំណាងក្រុមហ៊ុនសាងសង់ជប៉ុន ជាច្រើន រូប ទៀត ។

បន្ទាប់ ពី ស្តាប់បទឧទ្ទេនាមពីវឌ្ឍនភាពគម្រោង និងការចុះត្រួតពិនិត្យការដ្ឋានផ្ទាល់រួចមក ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានដេីរតួរយ៉ាងសំខាន់ក្នុងការអិវឌ្ឍន៍នៅកម្ពុជា និយាយជារួមនិង និយាយដោយឡែកលេីវិ័យទឹកស្អាត ដែលតាម រយៈនេះ ធ្វេីឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាសុី-អាគ្នេយ៍ ខាងគុណភាពទឹកស្អាត ។ ជាមួយ គ្នានេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់អណត្តិកាទូតរយៈពេល៣ឆ្នាំ របស់ឯកឧត្តម MIKAMI MASAHIRO នៅកម្ពុជា ដែលបានបំពេញកិច្ចការជាច្រេីន ជាពិសេសគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមួយនេះជាហិរញ្ញប្បទានឥតសំណងលេីក ទី១របស់ប្រទេសជប៉ុនក្រោមរូបភាព Special Purpose Company(SPC) សម្រាប់ អភិវឌ្ឍវិស័យ ទឹកស្អាត នៅកម្ពុជា ដែលមានសមត្ថភាពផលិត បាន ៣មុឺន ម៉េត្រគូប ក្នុងមួយថ្ងៃ មានលក្ខណៈប្រតិបត្តិការ និងថែទាំ(O&M)ដោយភាគីជប៉ុនរយៈពេល១០ឆ្នាំ រួចប្រគល់ឲ្យភាគីកម្ពុជា ជាអ្នកគ្រប់គ្រងបន្ត។ ចំពោះគម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ។

ស្ថិតក្នុង ឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអំពាវនាវ ឲ្យអជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ការពារប្រភពទឹក ការពារ សុវត្ថិភាព អាងប្រព្រឹត្តិកម្ម និងថែរក្សា ប្រព័ន្ធ បណ្តាញ ទុយោក្រោមដី ជាដេីម ពីព្រោះ បេីមានបញ្ហាកេីតឡេីងនឹងធ្វេីឲ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹករាប់មុឺនគ្រួសារទាំងខេត្តកណ្តាល ក៏ដូចជារាជធានី ភ្នំពេញ ជាពិេសសប៉ះពាល់ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្តូរទីតាំង ក្នុងទឹកដីខេត្តកណ្តា ល យេីងនេះ ។

ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះការ បំពេញ បេសកកម្ម កាទូតនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម ឯកអគ្គរាជទូត បានឲ្យតម្លៃខ្ពស់ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រេីននៅកម្ពុជា ។ ជាក់ស្តែង សមិទ្ធផល នាថ្ងៃនេះ ជាមោទនភាព និង មានសារៈសំខាន់ណាស់សម្រាប់ចូលរួមចំណែកនូវគោលនយោបាយអភិវឌ្ឍ វិស័យទឹកស្អាតរបស់កម្ពុជា ។ ក្នុងនោះទោះបី ឯកឧត្តម នឹងបញ្ចប់បេសកកម្មកាទូតនៅកម្ពុជា នាថ្ងៃ ២០ ខែ ធ្នូ ២០២២ខាងមុខនេះក៏ដោយ ក៏ឯកឧត្តម មានជំនឿថា អ្នកបន្តវេនពីឯកឧត្តម នឹងពូនជ្រុំទំនាក់ទំនង កម្ពុជា -ជប៉ុន កាន់តែប្រសេីរឡេីង ក្នុងនោះវិស័យទឹកស្អាត នឹង បន្ត រីកចម្រេីនបន្ថែមទៀត ។

រូបភាពច្រើនទៀត