ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានអញ្ជើញទៅទស្សនកិច្ចកសិដ្ឋានដំណាំស្វាយ និងរោងចក្រផលិតកែច្នៃដំណាប់ស្វាយ ការ៉េមស្វាយ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានអញ្ជើញទៅទស្សនកិច្ចកសិដ្ឋានដំណាំស្វាយ និងរោងចក្រផលិតកែច្នៃដំណាប់ស្វាយ ការ៉េមស្វាយ

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយឯកឧត្តម​ វុី​ សំណាងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងគណៈប្រតិភូក្រសួង​ បានអញ្ជើញទៅទស្សនកិច្ចកសិដ្ឋានដំណាំស្វាយ និងរោងចក្រផលិតកែច្នៃដំណាប់ស្វាយ ការ៉េមស្វាយ ឈ្មោះ​ Green Centric Farm Co,Ltd ដែលមានផ្ទៃដី​២៧៤​ ហិចតា​ ស្ថិតនៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងជួយស្រោចស្រង់រោងចក្រអោយដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកចង្វាក់ផលិតកម្មអស់រយ:ពេល២ឆ្នាំកន្លងទៅ។