ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាសផ្ទេរ​ ​តែងតាំង​មុខតំណែង​រដ្ឋលេខាធិការ​ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាសផ្ទេរ​ ​តែងតាំង​មុខតំណែង​រដ្ឋលេខាធិការ​ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាសផ្ទេរ​ ​តែងតាំង​មុខតំណែង​រដ្ឋលេខាធិការ​ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​
--------------------------------------------
ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ​ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅរសៀលថ្ងៃទី​ ៣០​ ខែ​សីហា​ ឆ្នាំ​២០២១​ បានអញ្ជេីញ​ជាអធិបតី​ ក្នុង​ពិធី​ប្រកាស​តែង​តាំង​មុខតំណែង​រដ្ឋលេខាធិការ​ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ សរុបចំនួន​០៨​ រូប​ ។ កម្មវិធី​នេះត្រូវបាន​ប្រារព្វ​ធ្វើ​នៅទីស្តីការក្រសួង​ និងតាមប្រព័ន្ធអនឡាញ​ ដេីម្បីអនុវត្តតាម​វិធានសុខាភិបាល​ ។
តាមការ​អានព្រះរាជក្រឹត្យ​ និងអនុក្រឹត្យតែងតាំងដោយ​ ​ឯកឧត្តម​ ជួរ​ ជេតទីវន្ត​ ទីប្រឹក្សាក្រសួង​ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ​ គឺត្រូវបានផ្ទេរនិងតែងតាំង​ ១-ឯកឧត្តម​ កាន​ ច័ន្ទ​មេត្តា​ ពីរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ មកជា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ២-តែងតាំង​មុខ​តំណែង​ឯកឧត្ដម​ សុឹម​ សុីថា​ នៃក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ៣-តែងតាំង​លោកស្រី​ ប៉េង​ ដាវុធកល្យាណ​ ជាអគ្គនាយក​រង​ នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធនតូចនិងមធ្យម​ និង​សិប្បកម្ម​ ជំនួស​លោក​ ស៊ូ​ វ៉ាន់​នី​ ដែល​បាន​លាឈប់ពីការ​ងារ​ ៤-តែងតាំង​ លោកស្រី​ ទេព​ រ៉ានី​ ជាប្រធាន​នាយក​ដ្ឋាន​ផែនការ​ និង​ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច​ និង​មធ្យម​ ជំនួសលោកស្រី​ ប៉េង​ដាវុធកល្យាណ​ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​ ៥-តែងតាំង​លោក​ សេង​ ឆាង​ ជាអគ្គនាយក​រង​ នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ ជំនួស​ឯកឧត្ដម​ ចាន់​ សុផា​ ដែល​បានទទួល​ភារកិច្ចថ្មី​ ៦-តែងតាំង​លោក​ សោម​ សិទ្ធិ​ ជាអគ្គ​នា​យក​​រង​នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ ជំនួស​លោក​ អុិន​ សំបូរ​ ដែល​បាន​ទទួល​ភារកិច្ច​ថ្មី​ ៧-​តែងតាំង​លោក​ ជា​ ថារក្ស​ ជាប្រធាន​នាយកដ្ឋាន​វិញ្ញាបនបត្រ​កម្ម​ នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ ជំនួស​លោក​សេង​ ឆាង​ ដែល​បានទទួលភារកិច្ចថ្មី​ និង​៨-តែងតាំង​ លោក​ ស៊ុយ​ វុន្នី​ ជាប្រធាន​នាយកដ្ឋាន​បញ្ញត្តកម្មទឹកស្អាត​ នៃ​អគ្គនាយកដ្ឋាន​ទឹកស្អាត​ ជំនួស​លោក​ សោម​ សិទ្ធិ​ ដែលត្រូវទទួល​ភារកិច្ច​ថ្មី​ ។
មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានរំលឹក​និងទាញអារម្មណ៍ថា​ ក្នុង​រាជរដ្ឋាភិបាលអណត្តិទី៥​នេះ​ ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ ត្រូវ​បានបំបែក​ចេញ​ពីអតីត​ក្រសួង​ ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ និងតមកទៀត​ ក្រសួង​ក៏ត្រូវ​ប្តូរ​ឈ្មោះ​ជា​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដោយត្រូវ​បន្ថែម​មុខងារ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែល​មានវិសាលភាពធំធេង​ ។ ដូច្នេះ​តាំងពី​ដេីមរៀង​មក​ គឺយេីង​បាន​ខិតខំប្រឹងប្រែងជំនះការលំបាក​រាប់មិនអស់​ រហូតយេីងមានថ្ងៃនេះ​ ដែល​យេីងអាចចាត់ទុកថា​ យេីងកសាងបាននូវសមិទ្ធិផល​ និងធនធានមនុស្ស​ប្រកបដោយសក្តានុពល​ ហេីយ​កំពុង​ត្រៀមជំនះនូវបញ្ហាជាច្រេីនទៀត​ ដេីម្បីឆ្លេីយតបនិងគុណបំណាច់ក៏ដូចជាទំនុកចិត្តដែលរាជរដ្ឋាភិបាលបានផ្តល់មកយេីងទាំងអស់គ្នា​ ។ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសង្កត់ធ្ងន់ថា​៖​ អ្នកដែលត្រូវទទួលបានការតែងតាំងពិតណាស់មិនអាចបំភ្លេចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឡេីយ​ ពីព្រោះរាល់សំណេីរតែងតាំងដែលខ្ញុំស្នេីឡេីងជូនសម្តេច​ គឺ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ មិនដែល​បដិសេធ​ម្តងណាឡេីយ​ ។ នេះសបញ្ជាក់ឲ្យឃេីញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលយេីង​ដែល​មានចក្ខុវិស័យវែង​ឆ្ងាយ​ មុតស្រួច​ ក្នុងការ ប្រមូលធនធាន​ចំណេះដឹងនៃបញ្ញាវន្តខ្មែរ​មកចូលរួមអភិវឌ្ឍប្រទេសជាតិ​ទាំងអស់គ្នា​ ។ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​៖​ការផ្ទេរ​ និង​តែងតាំង​មុខតំណែង​ ជារដ្ឋលេខាធិការចំនួន២រូបខាងលេី​ គឺជាតម្រូវការចាំបាច់មួយ​ ពីព្រោះឯកឧត្តម​ កាន​ ច័ន្ទ​មេត្តា​ គាត់មានជំនាញនិងបទពិសោធន៍​លេីវិស័យ​វិទ្យាសាស្ត្រ​ ដែល​អាចមកជួយក្រសួងរបស់យេីងបាន​ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំដ៏ទៃទៀត​ ។ ចំណែក​ឯកឧត្តម​ សុឹម​ សុីថា​ គាត់មានជំនាញផ្នែកវិស័យទឹកស្អាត​ ដែល​ជាការងារដ៏សំខាន់របស់ក្រសួង​ទាំងពេលបច្ចុប្បន្ន​និងអនាគត ។ ចំពោះ​ការតែងតាំង​មន្ត្រី​ជាន់ខ្ពស់ក្រសួងចំនួន​០៦​ រូបទៀត​ ។ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានសង្កត់ធ្ងន់​ថា​៖ការតែងតាំង​នេះ​ មិនមានការសូក​ប៉ាន់​ ឬអន្តរាគមន៍ណាមួយទេ​ និងសូមបញ្ជាក់ថា​ មន្ត្រី​ខ្លះ​ មិនទាំងដឹងខ្លួនពីការតែងតាំងនេះផង​ ។ ការតែងតាំងនេះ​ គឺផ្អែក​លេីសមិទ្ធផលការងារ​ អត្តចារិក​ ចំណេះជំនាញ​ និងបទពិសោធន៍ការងារ​របស់បុគ្គលម្នាក់ៗសុទ្ធសាធ​ ហេីយ៨០%​គឺយេីងផ្អែកទៅលេី​ការបោះឆ្នោត​ស្ទង់មតិ​ភ្នែក​មហាជន​ ដែល​ក្រសួងបានធ្វេីក្នុងមួយឆ្នាំ២ដងផងដែរ​ ។
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ សូមណែនាំ​ជាឱឡារិកថា​ មុខតំណែង​ តួនាទី​ ភារកិច្ច​ ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យយេីងនេះ​ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល​ ដែលគ្រប់គ្នាមានភារកិច្ចធ្វេីការ​បម្រេីជាតិ​មាតុភូមិ​ ដោយភាពស្មោះត្រង់​និងការទទួលខុសត្រូវខ្ពស់​ ដោយប្រេី​ប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព ។ ក្នុងនោះ​ បេីបានទទួលតំណែងក្នុងមុខនាទីក្នុងការសម្រេចចិត្តមួយហេីយ​ ត្រូវសម្លឹងមេីលកូនចៅថ្នាក់ក្រោម​ តេីនរណាសកម្ម​ ?និងនរណា​ ​ខ្ជិល​ច្រអូស​ អសកម្ម​? ដេីម្បីយេីងមានវិធានការជាក់ស្តែង​ លេីកទឹកចិត្ត​ និងផ្តល់តួនាទីបន្ថែមជាដេីម​ ។ ជាពិសេស​ ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩​នេះ​ ដាច់ខាតមិនត្រូវផ្តេកផ្តួលតាមសភាពការណ៌នេះ​ឡេីយ ដូចជា​ ទុកឯកសារគរចោល​ និងព្រងេីយ​កន្តេីយ​ការងារសំខាន់ៗជាច្រេីនទៀត​ ពីព្រោះប្រទេសជាតិក្នុងដំណាក់កាលនេះ​ ត្រូវការភាពផុលផុសទាំងអស់គ្នា​ ដោយយេីងត្រូវមេីលគម្រូវីរៈភាពដ៏អស្ចារ្យ​ និងថ្លៃ​ថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល​ ដែលសម្តេចបានខិតខំទាំងយប់ទាំងថ្ងៃ​ មិនខ្លាចនឿយហត់​ ក្នុងមួយជីវិតរបស់សម្តេចដេីម្បីបុព្វហេតុជាតិ​ មាតុភូមិ​ ភាពរស់រាន​ និងការអភិវឌ្ឍន៍ប្រទេសជាតិឥតឈប់ឈរ​ ។