ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អាញ្ជេីញ ជាអធិបតី បិទ សន្និបាត បូកសរុបលទ្ធផល ការងារ ឆ្នាំ២០២២ និងលេីកទិសដៅឆ្នាំ ២០២៣ របស់ក្រសួង ឧ.វ.ប.ន.

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អាញ្ជេីញ ជាអធិបតី បិទ សន្និបាត បូកសរុបលទ្ធផល ការងារ ឆ្នាំ២០២២ និងលេីកទិសដៅឆ្នាំ ២០២៣ របស់ក្រសួង ឧ.វ.ប.ន.

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញ ជាអធិបតី បិទ សន្និបាត បូកសរុបលទ្ធផល ការងារ ឆ្នាំ២០២២ និងលេីកទិសដៅឆ្នាំ ២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

បន្ទាប់ពីដំណេីរការអស់រយ:ពេល២ថ្ងៃ កន្លះ រួចមក នៅរសៀលថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២៣ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជេីញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលេីកទិសដៅការងារឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

មានប្រសាសន៍បិទអង្គសន្និបាតនាឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន វាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះគណ:កម្មការរៀបចំសន្និបាតបានបំពេញកិច្ចការដោយរលូន ទទួលបានលទ្ធផល និងប្រសិទ្ធិភាពការងារខ្ពស់ ។

មុនចូលដល់ការឆ្លេីយតប និងដំណោះស្រាយរាល់សំណួរ និងសំណូមពរនានា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានធ្វេីបទបង្ហាញអំពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដេីម្បីឲ្យអង្គសន្និបាតបានយល់ដឹងអំពីស្ថានភាព និងទិសដៅសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងនិន្នាការសេដ្ឋកិច្ច សាកល ដេីម្បីជាមូលដ្ឋានសម្រាប់ពង្រឹងការងារស្នូលរបស់ក្រសួង ។

បន្ទាប់ ពី បកស្រាយ និងដោះស្រាយ បញ្ហាជាក់ស្តែង ដែលបានលេីកឡេីងពីបណ្តាអង្គភាពពាក់ព័ន្ធ និងបណ្តាមន្ទីរ រាជធានី ខេត្ត រួចមក ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាស់តឿន នូវបញ្ហាមួយចំនួនដែលត្រូវពង្រឹងនិងប្រកាន់ខ្ជាប់រួមមាន៖ ស្នេីឲ្យមន្ត្រី ជាពិសេសថ្នាក់ដឹកនាំនិងមន្ត្រី នៅតាមមន្ទីររាជធានី -ខេត្ត ត្រូវ ស្វែងយល់ បន្ថែម នូវតួនាទីភារកិច្ចរបស់ក្រសួង ដេីម្បីជាមូលដ្ឋានឲ្យការ បំពេញការងារមានប្រសិទ្ធិភាព និងជម្រះមន្ទិល សង្ស័យខ្លាចថា ជាន់សមត្ថកិច្ចជាមួយស្ថាប័ន ដ៏ទៃ -ស្វែងយល់ អំពី ច្បាប់និងបទដ្ឋានគតិយុត្តទាក់ទង នានា-ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ច្បាប់ដែលមានជាធរមាន ជាពិសេស ច្បាប់ទឹកស្អាត ដែលនឹងដាក់ឲ្យប្រេីប្រាស់នាពេលខាងមុខ-បន្តចុះត្រួតពិនិត្យរោងចក្រសហគ្រាសតាមកាលវិភាគច្បាស់លាស់-បន្តចុះពិនិត្យដៃបាញ់ប្រេងតាមស្ថានីយ៍ប្រេងឥន្ធន:នានា ដោយតម្លាភាព-វិទ្យាស្ថាន ស្តង់ដារកម្ពុជា ត្រូវពង្រឹងការត្រួតពិនិត្យគុណភាព និងភាពអនុលោម ផលិតផលឲ្យស្របតាមស្តង់ដារដែលបានកំណត់ ជាពិសេសផ្សព្វផ្សាយនិងបញ្រ្ជាបការយល់ដឹង ពីការចុះបញ្ជីផលិតផល(ច.ប.ផ)-ត្រូវ ពង្រឹង ឲ្យបានខ្លាំងក្លាការចុះត្រួតពិនិត្យជញ្ជីងថ្លឹង កសិផល ក្នុងរដូវប្រមូលផល -ពង្រឹង ការគ្រប់គ្រងផ្ទៃដីស្រែអំបិល-ពង្រឹងអភិវឌ្ឍវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រូវចាត់ទុកថាជាវិស័យស្នូលដ៏សំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម -និងបន្តយកចិត្តទុកដាក់ការងារបណ្តុះបណ្តាលបង្កេីនសមត្ថភាពមន្ត្រី ទាំងថ្នាក់កណ្តាល និងមន្ត្រីនៅតាមមន្ទីរ-រាជធានី ខេត្ត ។

រូបភាពច្រើនទៀត