សិក្ខាសាលា​ពិគ្រោះ​យោបល់​ចុងក្រោយ​លេីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ​និងផែនការសកម្មភាពប្រសិទ្ធិភាពធនធាន​និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម​និងសហគ្រាសធុនតូច​និងមធ្យម​ឆ្នាំ​២០២១​-២០៣០​

សិក្ខាសាលា​ពិគ្រោះ​យោបល់​ចុងក្រោយ​លេីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ​និងផែនការសកម្មភាពប្រសិទ្ធិភាពធនធាន​និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម​និងសហគ្រាសធុនតូច​និងមធ្យម​ឆ្នាំ​២០២១​-២០៣០​

សិក្ខាសាលា​ពិគ្រោះ​យោបល់​ចុងក្រោយ​លេីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ​និងផែនការសកម្មភាពប្រសិទ្ធិភាពធនធាន​និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម​និងសហគ្រាសធុនតូច​និងមធ្យម​ឆ្នាំ​២០២១​-២០៣០​
------------------------------------------------
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ​នៅរសៀល​ថ្ងៃ​ទី​ ០២​កញ្ញា​ ឆ្នាំ​២០២១​ បានអញ្ជេីញធ្វេីជាអធិបតី​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចុងក្រោយ​លេីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ​និងផែនការ​សកម្មភាពប្រសិទ្ធិភាពធនធាន​និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម​និងសហគ្រាសធុនតូច​និងមធ្យម​ឆ្នាំ​២០២១​-២០៣០​ នៅទីស្តីការក្រសួង​ និងតាមប្រព័ន្ធអនឡាញ​ ដោយមានការចូលរួមពីជំនាញការអង្គការ​អភិវឌ្ឍ​ឧស្សាហកម្ម​សហប្រជាជាតិ​ UNIDO ,ឯកឧត្តម​ សុខ​ ណារិន​ ប្រធានតំណាងអង្គការUNIDO ប្រចាំ​កម្ពុជា​ ,ថ្នាក់​ដឹកនាំ​និងមន្ត្រីជំនាញក្រោមឱវាទក្រសួង​ តំណាងក្រសួងពាក់ព័ន្ធ​ វិស័យ​ឯកជន​ អង្គការ​ សមាគម​ និងដៃគូអភិវឌ្ឍន៍​សរុបចំនួនប្រមាណ១០០រូប​ ។
សូមបញ្ជាក់ថា​៖ឯកសារដែលនឹងលេីកមកពិភាក្សា​ ហេីយ
ត្រូវ​ធ្វេីបទបង្ហាញ​ដោយលោក Neeraj Ramch​andran អ្នកជំនាញមកពី​អង្គការ PwC នៃប្រទេស​ឥណ្ឌា​​ នាពេលបន្តិចទៀតនេះ គឺជាពង្រាងចុងក្រោយនៃយុទ្ធសាស្រ្តនិងផែនការសកម្មភាពនៃផលិតកម្មស្អាតនិងប្រសិទ្ធភាពធនធាន សម្រាប់វិស័យឧស្សាហកម្ម ដែលរៀបរៀងដោយក្រុមការ​ងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)​ និងក្រសួងបរិស្ថាន (MoE) និងដោយ​មានអ្នកចូលរួមមកពីវិស័យសាធារណៈនិងឯកជននានា ដែល​សម្របសម្រួលដោយក្រុមអ្នកជំនាញមកពី Price, Waterhouse និង Coopers (PwC)ក្រោមការដឹកនាំនិងការណែនាំពីឯកឧត្តមទេសរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពនេះមាន​យុទ្ធសាស្ត្រអាទិភាពសំខាន់ៗគឺ ដើម្បីពង្រឹងបទប្បញ្ញត្តិបទដ្ឋានគតិយុត្តិ និងការរាយការណ៍ប្រមូលទិន្នន័យ លើកកម្ពស់គំរូកម្មវិធីប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតឱ្យកាន់តែ​រីក​ចម្រើន មានវិសាលភាពធំ ជំរុញការច្នៃប្រឌិតសហគ្រិនភាព និងការពង្រឹងសមត្ថភាពដើម្បីអនុវត្តប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត។
ផែនការនេះមានរយៈពេល ១០ ឆ្នាំត្រូវបានបែងចែកជា ៣ ដំណាក់កាល រយៈពេលខ្លី (២០២១ - ២០២៣), រយៈពេលមធ្យម (២០២៣ - ២០២៧) និងរយៈពេលវែង (២០២៧ - ២០៣០) ។
លោកស្រី​ Nilguen tas ប្រធាន​ និងជា​នាយក​រងទទួលបន្ទុកប្រសិទ្ធិភាពធនធានឧស្សាហកម្ម​ នៃ​អង្គការ​ UNIDO បានបង្ហាញ​ពីចំណាប់អារម្មណ៍​ ដោយលេីកឡេីងថា​ បច្ចុប្បន្ន​នេះ​ យេីងដឹងច្បាស់អំពី​បញ្ហាប្រឈម​ជាសាកល​ដែលមានទំនាក់ទំនងគ្នាចំនួន៣​ គឺការប្រែប្រួល​អាកាសធាតុ​ ការបាត់​បង់ជីវ:ចម្រុះ​ និងការបំពុលបរិស្ថាន​ ដែលគម្រាមកំហែងដល់សុខភាព​ វិបុលភាព​ និងសុខុមាលភាព​របស់មនុស្សជំនាន់ក្រោយ​ និងអនាគតរបស់យេីង​ ។ កិច្ចការ​នេះតម្រូវឲ្យមានកិច្ចសហការ​ និងការចូលរួមពីគ្រប់ភាគី​ ហេីយវិស័យឧស្សាហកម្មនិងសហគ្រាសធុនតូចនិងមធ្យមត្រូវគេមេីលឃេីញថា​ មានការទទួលខុសត្រូវលេីបញ្ហានេះជាចម្បង​ ដែលត្រូវ​តែមានផែនការយុទ្ធសាស្ត្រ​ និងផែនការសកម្មភាព​របស់ខ្លួន​ ដេីម្បីធានាថាយេីងទាំងអស់គ្នា​រួមចំណែក​ក្នុងការ​ការ​ពារ​បរិស្ថាន​ និងសេវាកម្មប្រព័ន្ធអេកូឡូសុីរបស់យេីង​ ។
បន្ទាប់ពី​ឯកឧត្តមបណ្ឌិត​ទឹង​ សុីនី​ រដ្ឋលេខាធិការ​ក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ មានប្រសាសន៍ស្វាគមន៍និងចំណាប់អារម្មណ៌រួចមក​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអញ្ជេីញមានប្រសាសន៍បេីកអង្គសិក្ខាសាលា​ ដោយបានសម្តែងនូវអំណរអរគុណដល់អង្គការ​ UNIDO និងដៃគូសហការទាំងអស់ដែលខិតខំកសាងបាននូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ​និងផែនការសកម្មភាពប្រសិទ្ធិភាពធនធាន​និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម​និងសហគ្រាសធុនតូច​និងមធ្យម​ឆ្នាំ​២០២១​-២០៣០​ ដែលយកមកពិគ្រោះយោបល់ចុងក្រោយនាថ្ងៃនេះ​ សង្ឃឹមថា​យេីងនឹងធាតុចូលបន្ថែមទៀត​ ពីព្រោះ​អន្តរាគមន៍​របស់ប្រសិទ្ធិភាពធនធាន​និងផលិតកម្មស្អាតបានផ្តល់ជាគម្រូថ្មីនឹងជួយប្រទេសកម្ពុជាមិនត្រឹមតែក្នុងការធ្វេីឲ្យមាននិរន្តរភាពនៃឧស្សាកម្មរបស់យេីងប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើន​សុខុមាលភាព​មនុស្ស​ និងកំណេីនសេដ្ឋកិច្ច​ព្រមទាំង​កាត់បន្ថយ​ចំនួន​ធនធាន​ដែល​ត្រូវ​ការ​សម្រាប់​ផលិតកម្ម​ និងផលប៉ះពាល់បរិស្ថានទាក់ទងនិងការប្រេីប្រាស់ធនធាន​ ។ ប្រទេស​កម្ពុជា​ត្រូវ​តែ​រួម​បញ្ចូល​ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​និរន្តរភាព​ ដេីម្បីទ្រទ្រង់​កំណេីន​រយៈពេល​វែង​របស់ខ្លូន​និងសម្រេចបាន​គោលដៅ​ក្លាយជា​ប្រទេស​មានចំណូល​មធ្យម​កំរិត​ខ្ពស់​នៅឆ្នាំ​២០៣០​ ។ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបន្ថែម​ថា​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ប្តេជ្ញា​គាំទ្រ​រាល់​ធនធាន​និងការខិតខំប្រឹងប្រែង​របស់ខ្លួនក្នុងការធ្វេីការជាមួយអ្នកពាក់ព័ន្ធទាំងអស់​​ដើម្បី​សម្រេច​បាន​នូវចក្ខុវិស័យ​ឧស្សាហកម្ម​បៃតង​ និង​បេសកកម្ម​ដេីម្បីជួយឲ្យ​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​នៃធនធាន​ និង​កាត់​បន្ថយលប៉ះពាល់​បរិស្ថាន​នៃ​វិស័យ​ឧស្សាហកម្ម​នៃប្រទេស​កម្ពុជា​ ។
ក្នុង​នាម​រាជរដ្ឋាភិបាល​ និងក្រសួង​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានថ្លែងអំណរគុណសាតជាថ្មី​ដល់អង្គការ​ UNIDO និងអ្នកពាក់ព័ន្ធ​ទាំង​អស់​ដែល​បាន​សហការ​គាំទ្រ​កសាង​បាន​នូវ​ឯកសារដ៏សំខាន់នេះ​ដេីម្បីជាផែនទីបង្ហាញផ្លូវ​សម្រាប់​ប្រសិទ្ធភាព​ធនធាន​ និងការអភិវឌ្ឍន៍កាបូនទាបនៅកម្ពុជា​ ។