សម្ពោធកម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត»

សម្ពោធកម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត»

អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.)បានរៀបចំសម្ពោធកម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត»ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ (ឧ.វ.ប.ន.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលប្រជុំបូកគោ នៃរដ្ឋបាលខេត្តកំពត កាលពីព្រឺកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។
គម្រោងនេះត្រូវបានបង្កើតឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា ក្រោមគម្រោង Quick Impact Projects ក្នុងគោលបំណងពីរធំៗគឺ៖
១. ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ STI នៅខេត្តកំពត តាមរយៈការណែនាំអប់រំ STI-STEM ទៅដល់ គ្រូបង្រៀន STEM
២. លើកកម្ពស់ការអប់រំ STEM និងឱកាសដល់សិស្សានុសិស្ស។
ជាលទ្ធផល កម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត»មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស និងភ្ញៀវកិត្តិយសមានការយល់ដឹងយ៉ាងច្បាស់ ពីសារៈសំខាន់នៃការសិក្សា STEM ។ ជាពិសេស អាជ្ញាធរមូលដ្ឋាននៅខេត្តកំពត មានការគាំទ្រ និងពេញចិត្តសហការ ក្នុងការជំរុញនិងបណ្ដុះគំនិតក៏ដូចជាការទាក់ទាញនូវចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្នុងការ ជ្រើសរើសយកការសិក្សា STEM។ គួរបញ្ជាក់ផងដែរថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត» មានអ្នកចូលរួមសរុបចំនួន ៧០០រូប ដោយក្នុងនោះមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ៧វិទ្យាល័យ និងអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងខេត្តកំពត និងខេត្តកែប។ STI News: JOIN (https://t.me/GDSTI2021)