វេទិកាអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន(ISID)លេីកទី៨ ក្រោមប្រធានបទ :” ភាពជាដៃគូសម្រាប់ការស្តារឡេីងវិញសេដ្ឋកិច្ច និងសង្គម” ក្នុងសម័យប្រជុំលេីកទី ១៩ នៃមហាសន្និបាតរបស់អង្គការ សហប្រជាជាតិ ដេីម្បីអភិវឌ្ឍ ឧស្សាហកម្ម (UNIDO)

វេទិកាអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន(ISID)លេីកទី៨ ក្រោមប្រធានបទ :” ភាពជាដៃគូសម្រាប់ការស្តារឡេីងវិញសេដ្ឋកិច្ច និងសង្គម” ក្នុងសម័យប្រជុំលេីកទី ១៩ នៃមហាសន្និបាតរបស់អង្គការ សហប្រជាជាតិ ដេីម្បីអភិវឌ្ឍ ឧស្សាហកម្ម (UNIDO)

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ថ្លែងសុន្ទរកថា គន្លឹះក្នុងវេទិកាអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន(ISID)លេីកទី៨ ក្រោមប្រធានបទ :” ភាពជាដៃគូសម្រាប់ការស្តារឡេីងវិញសេដ្ឋកិច្ច និងសង្គម” ក្នុងសម័យប្រជុំលេីកទី ១៩ នៃមហាសន្និបាតរបស់អង្គការ សហប្រជាជាតិ ដេីម្បីអភិវឌ្ឍ ឧស្សាហកម្ម (UNIDO)

ក្នុងសម័យប្រជុំលេីកទី ១៩ នៃមហាសន្និបាត របស់ អង្គការសហប្រជាជាតិដេីម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ ពីទីក្រុង Vienna ប្រទេសអូទ្រីស ។ នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្នុង សម័យប្រជុំ ស្តីពី វេទិកា អភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន លេីកទី៨ ពីទីក្រុង ភ្នំពេញ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានថ្លែង សុន្ទរកថា គន្លឹះ ក្រោមប្រធានបទ :”ភាពជាដៃគូសម្រាប់ការស្តារឡេីងវិញសេដ្ឋកិច្ច និងសង្គម” ដែលក្នុងនោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវទឹកចិត្តរីករាយ និងកិត្តិយស សម្រាប់ឱកាសជជែក ពិភាក្សា ផ្លាស់ប្ដូរ ចំណេះដឹង និងបទពិសោធន៍ ជាមួយរដ្ឋជាសមាជិក និងដៃគូក្នុងការជម្រុញភាពជឿនលឿន ទៅមុខនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន(ISID) និងការស្តារសេដ្ឋកិច្ចសង្គមឡេីងវិញក្រោយវិបត្តិការរីករាលដាលនៃមេរោគឆ្លង កូវីដ ១៩ ។

ជាការកត់សំគាល់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងសារចែករំលែកពីរបៀបនៅក្នុងប្រទេសកម្ពុជា លេីការគ្រប់គ្រងដើម្បីរក្សាសុវត្ថិភាពពីជំងឺ រាតត្បាតនិងរបៀបនៃការខិតខំលើកស្ទួយសេដ្ឋកិច្ចដេីម្បីរស់ក្នុងក្នុងគន្លងប្រក្រតីភាពថ្មីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រុងប្រយ័ត្នរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការចាក់វ៉ាក់សាំងជា វិធាន ការយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីគ្រប់គ្រង COVID-19 កាត់បន្ថយករណីឆ្លង ជំងឺធ្ងន់ធ្ងរ និងការស្លាប់ ជាពិសេសសំដៅសម្រេចបាន នូវភាពស៊ាំក្នុងសហគមន៍ ដែលជាកម្លាំងចលករឆ្ពោះទៅរកការរស់នៅតាមគន្លងប្រក្រតីថ្មី នៃសកម្មភាពសេដ្ឋកិច្ចសង្គម។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើ កម្ពុជាសម្រេចបាននូវកម្រិតនៃការចាក់វ៉ាក់ សាំងកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ (88.29% នៃចំនួនប្រជាជនសរុបគិតត្រឹមម្សិលមិញ)។ ខ្ញុំចង់ជម្រាបដល់វេទិការបស់យើងថា ការឆ្លងជំងឺធ្ងន់ធ្ងរ និងការស្លាប់បានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលមួយខែកន្លងមកនេះ។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជារំពឹងថានឹងទទួលបានការរស់ភាពស៊ាំក្នុងសហគមន៍នៅទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ ហើយឥឡូវនេះកំពុងបើកដំណើរការឡើងវិញយ៉ាងពេញលេញលើគ្រប់វិស័យ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលរាល់លក្ខខណ្ឌធ្វេីចត្តាឡីស័ក សម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងហេីយទាំងស្រុង ទាំងជនជាតិខ្មែរ និងជនបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដរាបណាពួកគេមកដល់ចំណុចច្រកចូលព្រំ ដែនកម្ពុជាហេីយការធ្វើតេស្តរហ័សរបស់ពួកគេបង្ហាញអវិជ្ជមាន។ យ៉ាងណាក៏ដោយ យើងមានការព្រួយបារម្ភថា ការលេចចេញ នូវមេរោគបំលែងថ្មីដែលកំពុងលេចជារូបរាងនៅក្នុងផ្នែកផ្សេងៗនៃពិភពលោកគឺប្រភេទ "Omicron" ប្រសិនបើនាំចូល មក ក្នុងប្រទេសកម្ពុជា អាចផ្លាស់ប្តូរនិន្នាការនេះឡើងវិញបាន។

ទាក់ទង នឹងទិដ្ឋភាព សេដ្ឋកិច្ច និង សង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ដោយបញ្ចេញសាច់ប្រាក់ដល់ជុំទី៩ សំដៅរក្សាស្ថិរភាពអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត គ្រួសារក្រីក្រ និងអ្នកដែលងាយរងគ្រោះដោយសារផលប៉ះ ពាល់នៃវិបត្តិកូវីដ-១៩។ "ផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ " ថ្មីៗនេះត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងគោលដៅនៃ "ការស្តារកំណើនសេដ្ឋកិច្ចឱ្យត្រលប់ទៅភាពដេីមវិញប្រកបដោយនិរន្តរភាព ,ភាពធន់ និងកំណេីនសក្តានុពលប្រកបដោយបរិយាប័ន្ន"។ អត្រាផលិតផល ក្នុងស្រុកសរុបត្រូវបានងេីបឡើងប្រហែល 3% សម្រាប់ឆ្នាំនេះ។ អាទិភាពមួយចំនួន រួមទាំងការអភិវឌ្ឍន៍ និងការអនុវត្តផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡេីងវិញក្នុងតំបន់ ,ផែនការនិងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច សង្គមឌីជីថលនីយកម្ម ,ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍន៍ធនធានមនុស្ស ផលប៉ះពាល់ដែលកើតចេញពីបម្រែបម្រួលអាកាសធាតុគួរតែត្រូវបានផ្តោតលើផងដែរ ។

តាមរយៈកម្មវិធី សម្រាប់ភាពជាដៃគូក្នុងប្រទេស (PCP) នៅកម្ពុជាដែលមានការគាំទ្រយ៉ាងសកម្មពី UNIDO យើងបានប្រមូលផ្តុំ ហើយនឹងបន្តប្រមូលមូលនិធិបញ្ចូលគ្នា ដើម្បីអនុវត្តអាទិភាពសំខាន់ៗរបស់ PCP ដែលនឹងរួមចំណែកក្នុងការសម្រេចបាននូវ វិស័យអាទិភាពសំខាន់ៗនៃផែនការស្តារសេដ្ឋកិច្ច និងក្នុងរយៈពេលយូរ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ឧស្សាហកម្មរប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ។

ជាចុងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ UNIDO សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ក្រោមការអនុវត្ត PCP ក្នុងខ័ណ្ឌឧស្សាហូបនីយកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្នតាមរយៈការសម្រួលដល់ការវិនិយោគសាធារណៈ និងឯកជន ,ជំ នួយ និងប្រាក់កម្ចីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ,ការផ្លាស់ប្តូរចំណេះដឹង និងការផ្ទេរបច្ចេកវិទ្យាជាដេីម សុទ្ធតែជាការជួយតម្រង់ទិស ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ 2015-2025 របស់កម្ពុជាទាំងស្រុង ឬអាចនិយាយបានថា សម្រេចគោលដៅ ISID របស់យើង។

សូមបញ្ជាក់ថា នៅថ្ងៃបន្ទាប់ គឺ ថ្ងៃ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជេីញ ចូលរួមកម្មវិធី ផ្ទេរតំណែង ឯកឧត្តម លី យ៉ុង អតីតប្រធានអង្គការ UNIDO ចាស់ ដែល ចប់អណត្តិ ជំនួស ដោយប្រធានថ្មី ហេីយ នៅរសៀលថ្ងៃ ទី ២ ខែ វិច្ឆិកា នេះផងដែរ នឹងមានជំនួបពិភាក្សាទ្វេភាគី រវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ឯកឧត្តម លី យ៉ុង តាមប្រព័ន្ធ អនឡាញ ផងដែរ ។