ពិធី​ប្រគល់​-ទទួល​ ដែលទទួល​បាន​ពីសមាជិក​សមាគម​អ្នកផ្តត់ផ្គង់ទឹកស្អាតកម្ពុជា​សម្រាប់ជួយដល់ប្រជាពលរដ្ឋ​ ដែលរងគ្រោះក្នុងតំបន់បិទខ្ទប់

ពិធី​ប្រគល់​-ទទួល​ ដែលទទួល​បាន​ពីសមាជិក​សមាគម​អ្នកផ្តត់ផ្គង់ទឹកស្អាតកម្ពុជា​សម្រាប់ជួយដល់ប្រជាពលរដ្ឋ​ ដែលរងគ្រោះក្នុងតំបន់បិទខ្ទប់

ពិធី​ប្រគល់​-ទទួល​ ដែលទទួល​បាន​ពីសមាជិក​សមាគម​អ្នកផ្តត់ផ្គង់ទឹកស្អាតកម្ពុជា​សម្រាប់ជួយដល់ប្រជាពលរដ្ឋ​ ដែលរងគ្រោះក្នុងតំបន់បិទខ្ទប់
-------------------------------
ថវិកា​ចំនួន១០.៨៧៥​ ដុល្លារ​អាមេរិក​ និង២.២៦៣.៤០០​រៀលត្រូវបានរៀបចំពិធីប្រគល់-ទទួល​រវាង រវាង​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​លោក​ ឡេង​ ខៀវ​ ប្រធានសមាគមអ្នកផ្គ់ផ្គង់ទឹកស្អាតកម្ពុជា​ (CWA)​ នៅព្រឹកថ្ងៃទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅទីស្តីការក្រសួង​ ។
មានប្រសាសន៍នាឱកាសនោះ​ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី​ និងក្នុងនាមថ្នាក់ដឹកនាំក្រសួង​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវអំណរគុណ​ និងកោតសរសេីរ​ ចំពោះស្មារតី​ចូលរួម​ខុសត្រូវ​សង្គមរបស់សមាជិកសមាគមអ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា​ ​សម្រាប់ជួយដល់ប្រជាពលរដ្ឋ​ ដែលរងគ្រោះក្នុងតំបន់បិទខ្ទប់​ដោយសារកូវីដ១៩​ ដែលក្រសួងនឹងចាត់ចែងបន្ត​ទៅតាមតំបន់គោលដៅ​ ដែលក្រសួងធ្លាប់បានធ្វេីរួចមកហេីយ​ ដូចជា​ជាមួយ​សាលារាជធានីភ្នំពេញ​រយៈពេល​ថ្មីៗ​កន្លងមកនេះ​ជាដេីម ។​
លោក​ ឡេង​ ខៀវ​ ប្រធានសមាគមអ្នកផ្គ់ផ្គង់ទឹកស្អាតកម្ពុជា​ បានមានប្រសាសន៍​ថា​ ដេីម្បី​ជួយរំលែកការលំបាករបស់រាជរដ្ឋាភិបាលសមាគមបានផ្តួចផ្តេីមរៃអង្គាសប្រាក់​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ក្នុង​ក្របខណ្ឌ​សមាជិក​របស់សមាគម​ចាប់ពីថ្ងៃទី១៣​ ខែមេសា​ ដល់ថ្ងៃទី​១៤​ ឧសភា​ ឆ្នាំ​២០២១​ ។ ជាលទ្ធផល​សមាគម​ទទួលបាន​ការគាំទ្រ​ជាច្រេីន​ពីសមាជិក​របស់ខ្លួន​ ដេីម្បីរួមចំណែកក្នុងកម្មវិធីជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ និងជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​តំបន់​បិទ​ខ្ទប់​ ។
ជាមួយ​គ្នានេះ​ លោក​ប្រធាន​សមាគម​ ក៏​បានសំណូម​ពរ​ និងបង្ហាញ​ការប្តេជ្ញា​ចិត្តមួយចំនួនផងដែរ​ ។
បន្ទាប់មក​ មានការរៀបចំពិធីប្រគល់-ទទួល​ ថវិកា​ និងឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បាន​ប្រគល់លិខិតថ្លែងអំណរគុណដល់សមាគម​តាមរយៈ​លោក​ ឡេង​ ខៀវ​ ផងដែរ​ ។