ពិធីចុះហត្ថលេខាលេីលិខិត​ប្រគល់-ទទួលអគារ មន្ទីរ​ពិសោធន៍ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​(ម.ជ.វ.ប.ន)​

ពិធីចុះហត្ថលេខាលេីលិខិត​ប្រគល់-ទទួលអគារ មន្ទីរ​ពិសោធន៍ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​(ម.ជ.វ.ប.ន)​

ពិធីចុះហត្ថលេខាលេីលិខិត​ប្រគល់-ទទួលអគារ
មន្ទីរ​ពិសោធន៍ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​(ម.ជ.វ.ប.ន)​ និងធ្វេីការជួសជុលកែលម្អរអគ្គនាយកដ្ឋានឧស្សាហកម្ម​នៅ​ក្នុង​ទីស្តីការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍
....................................................................
ដោយមាន​ការអនុញ្ញាត​ និងការ​សម្រេច​ពីឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅរសៀលថ្ងៃទី​ ០៣​ ខែ​មីនា​ ឆ្នាំ២០២១​ មានរៀបចំពិធីចុះហត្ថលេខាលេីលិខិត​ប្រគល់-ទទួលអគារមន្ទីរពិសោធន៍ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​(ម.ជ.វ.ប.ន)​ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២​ សង្កាត់​ ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញនិងធ្វេីការជួសជុលកែលម្អរអគ្គនាយកដ្ឋានឧស្សាហកម្ម​នៅ​ក្នុង​ទីស្តីការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​​ ក្រោមវត្តមាន​ឯកឧត្ដម​ ឆែម​ គាតរិទ្ធី​ រដ្ឋមន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​ និងជារដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និង​ឯកឧត្តម​ គឹម​ ទូច​ រដ្ឋលេខាធិការ​និងជាប្រធានគណ:កម្មកាសាងសង់​ ។
មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្ដម​ ឆែម​ គាតរិទ្ធី​ ជារដ្ឋលេខាធិការទទួលបន្ទុកវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និង​ឯកឧត្តមរដ្ឋលេខាធិការ​​ គឹម​ ទូច​ ជាប្រធានគណ:កម្មកាសាងសង់​បានចាត់ទុកថ្ងៃនេះ​ ជាថ្ងៃប្រវត្តិសាស្ត្រ​មួយ ដែលក្រសួងក្រោម​ការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ជាពិសេសក្រោមចក្ខុវិស័យដ៏មុតស្រួចនិងប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អគារមន្ទីរពិសោធន៍ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​(ម.ជ.វ.ប.ន)​ ត្រូវ​បានលេចជារូបរៀងឡេីង​ប្រកបដោយសោភ័ណ្ឌភាព​ និងគុណភាពសម្រាប់ឲ្យថ្នាក់ដឹកនាំ​និងមន្ត្រី​ផ្នែកវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ដែលជាស្នូលនៃ​ សេដ្ឋកិច្ចជាតិ​ ហេីយទទួលទំនុកចិត្តនិងការតែងតាំងពីរាជរដ្ឋាភិបាលមានកន្លែង​បំពេញការងារសមរម្យ​កក់ក្តៅ​ និងប្រកបដោយកិត្តិយស​ ។ ទោះបីអតីតក្រសួងឧស្សាហកម្ម​ និង​សិប្បកម្ម​ ទេីបប្តូរឈ្មោះទៅជាក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​កាលពី​ខែមិនា​ ឆ្នាំ​២០២០​ ហេីយកំពុងស្ថិតក្នុងដំណាក់កាលនៃរីក​រាលដាលនៃមេរោគឆ្លងកូវីដ-១៩​ ជាសាកលក៏ដោយ​ ។
ឯកឧត្តម​រដ្ឋលេខាធិការ​ បានកោតសរសេីរចំពោះក្រុមហ៊ុន​ លី​ ឈួង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ ដែលយេីងអាចចាត់ទុកថាជាក្រុមហ៊ុនសំណង់ក្នុងស្រុកដ៏ធំ​ និងល្បីនៅកម្ពុជា​ បានអនុវត្ត​ការសាងសង់ដោយបញ្ចប់ជាស្ថាពរហេីយគោរពបានត្រឹមត្រូវតាមកិច្ចសន្យា​ ។ ជាពិសេសក៏បានថ្លែងអំណរគុណ​ និងកោតសរសេីរ​ ចំពោះឯកឧត្តម​ សឺន​ ​សូថា​ ប្រតិភូ​រាជ​រដ្ឋាភិបាលកម្ពុជា​ អគ្គនាយកនៃអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ​របស់ក្រសួង​ និងជាអនុ​ប្រធាន​ប្រចាំការ​នៃណ:កម្ម​ការសាងសង់ បានដឹកនាំ មន្ត្រីបច្ចេកទេសក្រោមឱវាទ​ ដោយខិតខំពន្លឿនកិច្ចការងារ​ និងដោះស្រាយបញ្ហាចំពោះមុខបានទាន់ពេលវេលា​ និងជាបណ្តេីរៗ ដូចជា៖ការបំពាក់​សម្ភារ:​ការិយាល័យ​ សន្តិសុខ​យាមកាម​ សម្ភារៈ​បន្ទប់ទឹក​ បុគ្គលិកអនាម័យ​ និងបំពាក់ម៉ាសុីន​និងសម្ភារ:ការពារមេរោគកូវីដ-១៩​ ជាដេីម​ ស្របតាមការណែនាំចង្អុលបង្ហាញ​របស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។
សូមបញ្ជាក់ថា៖​នៅក្នុងខ្លឹមសារហត្ថលេខា​នៃលិខិតប្រគល់-ទទួល​ បានចែងដូចជា៖យោងកិច្ចសន្យាចុះថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ រវាងក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ ជាមួយ​ ក្រុម​ហ៊ុន​ លី​ ឈួង​សំណង់​ &​ អាហរ័ណ​នីហរ័ណ​ អគារមន្ទីរ​ពិសោធន៍ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​(ម.ជ.វ.ប.ន)​ ដែលមានទំហំ៤.៨០០​ម៉ែត្រ​ការ៉េ​ កំពស់៧ជាន់​ នៅ​ក្នុង​ទីតាំងអតីតរោងចក្រកៅស៊ូកង់ទី១​ និងការងារធ្វេីការជួសជុលកែលម្អរអគារអគ្គនាយកដ្ឋានឧស្សាហកម្ម​នៅ​ក្នុង​ទីស្តីការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ត្រូវ​បានរៀបចំពិធីប្រគល់-ទទួលរវាង​ក្រសួង​ឧស្សា​ហ​កម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ ហៅ​កាត់​ "អ្នកម្ចាស់ការ"​ តំណាងដោយឯកឧត្តម​ សឺន​ សូថា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ​ និង​ក្រុមហ៊ុន​ លី​ ឈួង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ ហៅកាត់​ "អ្នក​ទទួល​ការ​"​តំណាងដោយលោក​ឧក​ញ៉ា​ លី​ ឈួង​ អគ្គនាយក​ក្រុមហ៊ុន​ លី​ ឈួង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ ដែលបានអនុវត្តបញ្ចប់​ការ​សាងសង់សម្រេចជាស្ថាពរ១០០% ត្រឹមត្រូវ​តាមបទ​ដ្ឋានបច្ចេកទេស​ និងគំនូសប្លង់ស្របតាមកិច្ចសន្យា​ ។