ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ
---------------------------------------
​ដោយហេតុថា៖វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) យល់ឃើញថាមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងបំណងរួមគ្នា​ដើម្បីចូលរួមចំណែកដល់ការជម្រុញដល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិករវាងវិទ្យាស្ថានទាំងពីរ ក្នុងការស្រាវជ្រាវអនុវត្ត និងលើកកំពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(NISTI) និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ(KIT) ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង ។
មានប្រសាសន៍បើកអង្គពិធី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Yukimasa Yasuda អនុប្រធានក្រុមហ៊ុន A2A Town Cambodia Co,Ltd ដែលជាក្រុមហ៊ុនជប៉ុនធ្វើការងារក្នុងគម្រោងអភិវឌ្ឍន៍តំបន់គីរីរម្យកម្ពុជា បានបង្ហាញនូវទឹកចិត្តរីករាយចំពោះព្រឹត្តិការណ៌នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ដើម្បីលើកកំពស់និងជុំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យស្នូលមួយ ក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ។
បន្ទាប់មកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Yukimasa Yasuda ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំងពីរស្ថាប័ន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយឯកឧត្តមបណ្ឌិត ឡេង ភីរម្យ នាយកវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ។
សូមបញ្ជាក់ថា៖ក្នុងប្រការ២ក្នុងអនុស្សារណៈយោគយល់គ្នា បានចែងទៅលើចំណុចអាទិភាពរួមគ្នាមួយចំនួនដូចតទៅ៖១-ការបណ្តុះបណ្តាល និងការដោះដូរការអភិវឌ្ឍសមត្ថភាពបុគ្គលិករវាងវិទ្យាស្ថាន NISTI និង KIT នៅទូទាំងបីកំរិត គឺកំរិតបច្ចេកទេស-កំរិតគ្រប់គ្រងថ្នាក់កណ្តាល និងកំរិតជាន់ខ្ពស់ ២-ការស្រាវជ្រាវអនុវត្ត និងការស្រាវជ្រាវគោលនយោបាយ ដើម្បីលើកកំពស់សហគ្រាសខ្នាតតូច និងមធ្យម(SMEs) ដែលពាក់ព័ន្ធ និងបច្ចេកវិទ្យា និងផ្សារភ្ជាប់សហគ្រាសទាំងនេះទៅនឹងអង្គភាព គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជាន់ខ្ពស់រួមទាំងវិទ្យាស្ថាន KIT ផងដែរ ៣-ការលើកកំពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ក្នុងប្រទេសកម្ពុជា តាមរយៈការចែករំលែកធនធាន ការកសាងបណ្តាញ និងការរៀបចំព្រឹត្តិការណ៌រួមគ្នា រួមទាំងទិវាប្រវត្តិសាស្ត្រជាតិ ការបោះជំរុំវិទ្យាសាស្ត្រអាស៊ាន និងសន្និសីទសកលលោកគីរីរម្យ ៤-ការអនុវត្តគោលនយោបាយលើកកំពស់ SMEs តាមរយៈគំរូសហប្រត្តិបត្តិការរវាងសាកលវិទ្យាល័យ​សហគ្រាស និងរដ្ឋាភិបាល (Triple Helix) ៥-ការចូលរួមបង្កើតប្រព័ន្ធ STI នៅកម្ពុជា ៦-ការអនុវត្តចំណុចអាទិភាពផ្សេងៗទៀត ដែលទទួលការឯកភាពពីគូភាគី ។ ចំណែក្នុងប្រការ​៤ បានចែងថា៖អនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ និងមានរយៈពេល០៥ឆ្នាំ ។