ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group Co., Ltd.)

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group Co., Ltd.)

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន រៀបចំ ពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group Co., Ltd) នៅទីស្តីការក្រសួង ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិ ទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្រ្ដីជាន់ខ្ពស់នៃស្ថាប័នទាំងពីរ ។ ហត្ថលេខី នៃពិធីចុះហត្ថលេខានេះ គឺរវាង ឯកឧត្ដម បណ្ឌិត គួក ហ្វីដេរ៉ូ អគ្គនាយក វិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក ប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន ជីហ្គៀ គ្រុប ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងភ្ជាប់កិច្ចសហប្រតិបត្តិការរដ្ឋនិងឯកជន។ កិច្ចសហប្រតិបត្តិការនេះនឹងលើកតម្កើងការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជា ការលើកកម្ពស់គុណតម្លៃ នៃការប្រើប្រាស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង

នវានុវត្តន៍ និងលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិនិងជាសហស្ថាបនិកនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញលេញ ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី និងលោកឧកញ៉ា សុខ ពិសិដ្ឋ បានណែនាំឱ្យស្ថាប័នទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកតម្កើងការស្រាវជ្រាវរួម ការ អភិវឌ្ឍសមត្ថភាព និងគុណតម្លៃនៃវិទ្យាសា ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ភាគីទាំងពីរនឹងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយឈរលើគោលការណ៍នៃប្រយោជន៍រួម និងផ្តោតការយកចិត្តទុកដាក់លើអាទិភាពរួមគ្នាមួយចំនួនដូចតទៅ៖

- សហការ និងសម្របសម្រួលក្នុងការរៀបចំគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

- រួមគ្នារៀបចំព្រឹត្តិការណ៍ទាំងឡាយ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

- រួមគ្នាអភិវឌ្ឍសមត្ថភាពបុគ្គលិកជំនាញ និងអ្នកជំនាញ បច្ចេកទេស

- រួមគ្នាអភិវឌ្ឍមន្ទីរពិសោធន៍សម្រាប់ការធ្វើតេស្តថ្មីៗបន្ថែម

- រួមគ្នាស្វែងរកលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីៗ និង

- សហការលើសកម្មភាព ផ្សេងៗទៀត ដែលទទួលបានការឯកភាពពីគូ ភាគី។

ភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជនអាចដំណើរការបានល្អ គឺអាស្រ័យទៅលើកិច្ចសហការរវាងស្ថាប័នទាំងពីរដោយឈរលើស្មារតី ទទួល ខុសត្រូវខ្ពស់ប្រកបដោយឆន្ទៈមុះមុត។ ភាពជាដៃគូពិតជាមានសារៈសំខាន់ដើម្បីរួមចំណែកជំរុញអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពនិងបរិយា ប័ន្ន។ អនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានជាតិ វិទ្យាសា ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន GGear Group Co., Ltd នឹងស្រាវជ្រាវ គិតបែបច្នៃប្រឌិត ដោះស្រាយបញ្ហាការរស់នៅរបស់ប្រជាជនកម្ពុជាបែបទំនើប វៃឆ្លាត ប្រកបដោយផាសុកភាព និងបរិស្ថានស្អាត។