ពិធី ក្រុងពាលី បញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ

ពិធី ក្រុងពាលី បញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ

ពិធី ក្រុងពាលី បញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម អ៊ូ អិណុ អាត់ស៊ូសុី (UENO Atsushi ) ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជេីញ ជាអធិបតី ក្នុង ពិធីក្រុងពាលីបញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ ដែលមានទីតាំងស្ថិតនៅភូមិបឹងធំ ទី៣ សង្កាត់ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មានប្រសាសន៍ស្វាគមន៍ និងធ្វេីរបាយការណ៍ដោយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ៖សម្រាប់ គម្រោងសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន​ តាមរយៈស្ថានទូត ជប៉ុន ប្រចាំកម្ពុជា ។ ក្នុងនោះទុនវិនិយោគ បានពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានចំនួន ១.៤៩៤.០០០ ដុល្លារ អាមេរិក ,បដិភាគរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន៩៣១.៩០០ ដុល្លារអាមេរិក រយៈពេលសាងសង់ ០៧ ខែ ចាប់ ពី ខែ មីនា ដល់ ខែ តុលា ឆ្នាំ ២០២៣ ។ មានសម្ថភាព ផលិតទឹកស្អាតបាន ៥.០០០ ម៉ែតត្រីគុណ ក្នុងមួយថ្ងៃ និងមានប្រវែងបណ្តាញ ចំនួន ៥១ គីឡូម៉ែត្រ ។

ឯកឧត្តម អ៊ូ អិណុ អាត់ស៊ូសុី (UENO Atsushi ) ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា បានមានប្រសាសន៍លេីកឡេីងពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-ជប៉ុន ដែល រហូត ដល់ បច្ចុប្បន្ន នេះ គឺជាខួបរយ:ពេល ៧០ ឆ្នាំ ហេីយ ។ រដ្ឋាភិបាល ជប៉ុន ធ្វេីការជាមួយកម្ពុជាលេីវិស័យទឹកស្អាតនេះ ចាប់តាំងពី ឆ្នាំ ១៩៩៣ មក ។ ចាប់ផ្តើម ពី កិច្ចសហប្រតិបត្តិការ នេះមក ក្រសួងឧស្សាហកម្ម គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការអនុវត្ត នូវគម្រោងទឹកស្អាតមួយចំនួនប្រកបដោយឆន្ទ:ខ្ពស់ និងការចូលរួមយ៉ាងសកម្ម ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ រាជរដ្ឋាភិបាល ជប៉ុន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងផែនការអភិវឌ្ឍនៅកម្ពុជា និយាយជារួម និងដោយឡែកវិស័យទឹកស្អាត ជប៉ុន បានដេីរតួយ៉ាងសំខាន់នៅម្ពុជា ។ និយាយ ឲ្យចំគឺប្រជាពលរដ្ឋកម្ពុជា ពេល បានទឹកស្អាត ប្រេី ប្រាស់ ពិតជានឹកឃេីញ និងដឹងគុណដល់រាជ រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ។ ជាក់ស្តែងតំបន់នេះ ដែលរាជរដ្ឋាភិបាលទេីបកាត់បញ្ចូលក្នុងដែនដីរដ្ឋបាល

រាជធានីភ្នំពេញ បេីមិនមានជំនួយរបស់ជប៉ុន ទេសង្កាត់ ទាំង៣ ក្នុង ខណ្ឌ តំបូល រួមមាន សង្កាត់ បឹងធំ សង្កាត់ ប្រទះឡាង និងពងទឹក នេះ គឺរង់ចាំដល់ឆ្នាំ២០៣០ ទេីបមានទឹកស្អាតចូលដល់ ។

ឆ្លៀតពេលដែលមានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា ចូលរួម ជាច្រើន នាឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានទាញចំណាប់អារម្មណ៍អង្គពិធីថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែល ដឹកនាំ ដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការគិតគូខ្ពស់ណាស់ចំពោះសុខទុក្ខ និងសុខមាលភាព ប្រជាពលរដ្ឋ ទូទៅ ពិសេស ត្រូវ មានទឹកស្អាតជូនប្រជាពលរដ្ឋប្រេីប្រាស់ឲ្យបានគ្រប់គ្នាក្នុងទីប្រជុំជន នៅឆ្នាំ ២០២៥ និងទឹកស្អាតសម្រាប់ទាំងអស់គ្នា នៅឆ្នាំ ២០៣០ ។ ចំណុចនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានរំលឹកថា ពេលទឹកស្អាតតចូលផ្ទះបងប្អូនហេីយ បងប្អូន ត្រូវឈប់ប្រេីទឹកស្រះ ទឹកអណ្តូង ឬទឹកពីប្រភពផ្សេងៗ ដែលមិនបានធ្វេីប្រ ព្រឹត្តិកម្ម ទឹកស្អាត តែអាចប្រេីប្រាស់សម្រាប់ដំណាំ ឬសត្វផ្សេងៗបាន ។ មិនដូច្នេះទេ បងប្អូន នឹងអាចឆ្លងនូវជំងឺនានា ដែលត្រូវចំណាយពេលវេលា និងប្រាក់កាស់ព្យបាលតិចឬច្រេីន ។ តែបេីយេីងប្រេីប្រាស់ទឹកដែលចេញពីអាងប្រព្រឹត្តកម្ម ដូចយេីងបានរៀបចំពិធីថ្ងៃនេះ គឺជាទឹកដែលបានធ្វេីប្រព្រឹត្តកម្មសម្លាប់មេរោគរួចរាល់ហេីយ ជាទឹកដែលមានសុវត្ថិភាព ហេីយតម្លៃទៀតសោត គឺមិនថ្លៃទេបេីប្រៀបធៀបនឹងទឹកយកពីប្រភពផ្សេងៗដូចជា ជួលគេរែក ជួលគេដឹក ឬក៏ប្រេីម៉ូទ័របូម ពីព្រោះទឹកស្អាតនេះ យេីងបេីកតែរ៉ូប៊ីណេ គឺអាចប្រេីប្រាស់បានតែម្តង គ្រប់២៤ម៉ោង ។

ស្ថិតក្នុង ឱកាសនោះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានចែកអំណោយ ជាក្រណាត់ស សារ៉ុង ប៊ិច សៀវភៅ ខ្មៅដៃ និងថវិកាមួយចំនួនដល់លោកយាយ លោកតា ប្រជាលរដ្ឋ លោកគ្រូ អ្នក គ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាយរឹទ្ធកម្ពុជា ផងដែរ ។


រូបភាពច្រើនទៀត