ក្រសួង ឧ.វ.ប.ន. នឹងរៀបចំវេទិការស្ដីពី «ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២២ ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)

ក្រសួង ឧ.វ.ប.ន. នឹងរៀបចំវេទិការស្ដីពី «ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២២ ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) នឹងរៀបចំវេទិការស្ដីពី «ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ 
អ្នកចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាននិងប្រទេសឥណ្ឌា និងតួអង្គជាតិ-អន្តរជាតិពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រមាណ ៥០០០នាក់ នឹងចូលក្នុងព្រឹត្តិការណ៍ដ៏កម្រខាងលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. និងជារដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.)សម្រាប់កម្ពុជាក្នុងអាស៊ាន។
វេទិការនេះនឹងមានកម្មវិធីសំខាន់ៗជាច្រើនដូចជា៖
•  សិក្ខាសាលាស្តីពីប្រព័ន្ធអេកូឡូស៊ីនៃឫសគល់នវានុវត្តន៍ ក្នុងប្រទេសជាសមាជិកអាស៊ាន និងប្រទេសឥណ្ឌា
•  កិច្ចពិភាក្សាលើឫសគល់នវានុវត្តន៍ និងទស្សនៈវិស័យនាថ្ងៃអនាគត
•  ពិព័រណ៍ «ឫសគល់នវានុវត្តន៍ នៃ វ.ប.ន.»
ព្រឹត្តិការណ៍នេះរៀបចំដោយអគ្គនាយកដ្ឋាន.វ.ប.ន. នៃក្រសួង ឧ.វ.ប.ន. សហការជាមួយប្រទេសជាសមាជិកអាស៊ាន ក្រោមការគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។