ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បេីកកិច្ចប្រជុំប្រកាសលទ្ធផលនៃការបោះឆ្នោតក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី២​

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បេីកកិច្ចប្រជុំប្រកាសលទ្ធផលនៃការបោះឆ្នោតក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី២​

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បេីកកិច្ចប្រជុំប្រកាសលទ្ធផលនៃការបោះឆ្នោតក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី២​ ។

ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង​បាន​រៀប​ចំ​ការបោះឆ្នោតស្ទាបស្ទង់មតិជាសម្ងាត់ក្រោមប្រធានបទ «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ » លើកទី២ ដែលបាន​ប្រព្រឹត្តិធ្វេី​សម្រាប់ថ្នាក់​ដឹកនាំ​និងមន្ត្រីក្រោមឱវាទទាំងអស់​ ទាំងនៅរដ្ឋបាលថ្នាក់កណ្តាល​ និងនៅតាម​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ទាំង​២៥​ រាជធានី​ ខេត្ត​ ។

ដេីម្បី​បង្ហាញលទ្ធផលដ៏សុក្រឹត្យនេះ​ នៅព្រឹកថ្ងៃទី​ ២៩​ ខែមេសា​ ឆ្នាំ២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអញ្ជេីញ​ជាអធិបតី​ក្នុង​​កិច្ចប្រជុំប្រកាសលទ្ធផលនៃការបោះឆ្នោតក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី២​ សម្រាប់ឆ្នាំ២០២១​ ដែលបានប្រព្រឹត្តិឡេីង​កាលពីពាក់កណ្តាលខែ​ មីនា​ឆ្នាំ​២០២២​ កន្លងទៅ​ ។​ កម្មវិធី​នេះ​ ត្រូវ​បានប្រារព្វធ្វេីដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញផងដែរ​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​​ បានថ្លែង​អំណរគុណ​ដល់​គណៈកម្មការរៀបចំ​បោះ​ឆ្នោត​ និងរាប់សន្លឹកឆ្នោត​ ដែលខិតខំទាំងយប់​ទាំងថ្ងៃ​ និងបានបញ្ជាក់ថា​កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន​នេះ​ គឺជាការបោះឆ្នោតផ្តល់មតិដោយ​សម្ងាត់ និងយុត្តិធម៌​ដេីម្បី​ឆ្លុះបញ្ចាំង​ទៅលើការងារដឹកនាំ គ្រប់គ្រង និងការទំនាក់​ទំនង​សាធារណៈក្នុងចំណោមមហាជន​ របស់ថ្នាក់ដឹកនាំ​ និងមន្ត្រីគ្រប់លំដាប់ថ្នាក់​ក្នុងស្មារតី​ចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិ​បាលក្នុងការកែលម្អរបៀបរបបធ្វើការប្រកប​ដោយក្រមសីលធម៌វិជ្ជាជីវៈនិងប្រសិទ្ធ​ភាពការងារស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលក្រើន​រំឭកជាប្រចាំឲ្យមន្រ្តីរាជការគ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។

លទ្ធផលនៃការ​ស្ទង់មតិនេះ នឹងជួយដាស់ស្មារតីដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់រូបឲ្យមើលឃើញពី​កំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារស្នូល​ប្រចាំ​ថ្ងៃ​ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ទាំងអត្តចរិក ក្រមសីលធម៌ និងទំនាក់ទំនងសាធារណៈក្នុងចំណោម​ភ្នែកមហាជន ធ្វើយ៉ាងណាឲ្យការ​បំពេញការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេច​ក្តីថ្លៃថ្នូ មានសាមគ្គីភាព​ផ្ទៃក្នុង​ ជៀសវាងការថ្នាំងថ្នាក់ និងបែកបាក់សាមគ្គីការងារ ដែលអាចឈានទៅដល់ការវៈកាត់ នៅពេល​ណាមួយ។​

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក៏បាន​សង្កត់​ធ្ងន់​ផងដែរ​ថា​៖​ បេីខ្លួនយេីងមានមន្ត្រីម្នាក់​ឬពីរនាក់ដាក់ពិន្ទុអវិជ្ជមាន​ យេីងមិនត្រូវខឹង​ ឬអាក់អន់ចិត្តអ្វីទេ​ តែ​គួរសប្បាយចិត្តពីព្រោះយេីងនឹងអាចស្វែងយល់​និងគិតពីកំហុសរបស់ខ្លួនកន្លងមក​ និងធ្វេីការលំអរ​ ។ ទោះយ៉ាងណា​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ សូមកោតសរសេីរចំពោះថ្នាក់ដឹកនាំទាំងអស់​ ដែលការបោះឆ្នោត​ពីមួយលេីកទៅមួយលេីក​ និងពីមួយឆ្នាំទៅមួយឆ្នាំ​ គឺមាននិន្នាការកេីនរហូត​ ដែល​នេះជាមោទនភាព​ និងកំណែទម្រង់ដ៏ប្រសេីរមួយ​ និងសូមឲ្យពិន្ទុកាន់តែល្អជាងមុន​ ។ ចំពោះរូបខ្ញុំផ្ទាល់ទោះបី​បានចំណាត់ថ្នាក់និទ្ទេសA ស្មេីនឹង​ជាង៩០%​ នៃ​សម្លេងឆ្នោតទំនុកចិត្តសរុបក៏ដោយ​ ក៏ខ្ញុំ​នៅខិតខំបន្តទៀត​ ក្នុងនាមជា​ប្រធាន​ស្ថាប័ន​ ត្រូវប្រកាន់ខ្ជាប់នូវជំហរអព្យាក្រឹត្យ​ និងស្រលាញ់រាប់អានកូនចៅក្រោមឱវាទស្មេីៗគ្នា​ ។

សូមបញ្ជាក់ថា៖កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ ត្រូវបានប្រារព្វធ្វីរហូតមកដល់ពេលនេះមានរយៈ​ ពេល​០៦លើករួចមកហើយ​ចាប់តាំងពី​ឆ្នាំ​២០១៦មក។ ក្នុងនោះចំនួន០៤ លើក បានធ្វើនៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

រូបភាពច្រើនទៀត