ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំការបោះឆ្នោតក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី២

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំការបោះឆ្នោតក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី២

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំការបោះឆ្នោតក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី២

ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយកែទម្រង់​ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលឲ្យទទលបានលទ្ធផល​ជោគជ័យ ប្រសិទ្ធិភាព និងមានក្រមសីលធម៌ស្រប​តាមអភិក្រមខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជាគឺ៖«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»រយៈពេលពីរថ្ងៃពេញ គឺថ្ងៃទី១៤និងទី១៥​ខែមីនា​ ឆ្នាំ២០២២​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិជាសម្ងាត់ក្រោមប្រធានបទ «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ » លើកទី២ ដែលបាន​ប្រព្រឹត្តិធ្វេី​សម្រាប់ថ្នាក់ដឹកនាំ​និងមន្ត្រីក្រោមឱវាទទាំងអស់​ មានទីតាំងនៅទីស្តីការក្រសួង​ និងអង្គភាពក្រោមឱវាទ​នីមួយៗ​ ។ ដោយសម្រាប់ថ្នាក់ដឹកនាំ​និងមន្ត្រីមន្ទីររាជធានីទាំង​ខេត្ត​ក្រុង​ ក្រុមការងាររៀបចំការបោះឆ្នោតរបស់ក្រសួង​ និងចុះសម្របសម្រួល​ និងរៀបចំការបោះឆ្នោត​ នៅតាមមន្ទីរនីមួយៗ​ នៅថ្ងៃបន្តបន្ទាប់ទៀត​ ។

សូមបញ្ជាក់ថា៖កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ ត្រូវបានប្រារព្វធ្វីរហូតមកដល់ពេលនេះមានរយៈ​ ពេល​០៦លើករួចមកហើយ​ចាប់តាំងពីរាជរដ្ឋាភិបាលអណត្តិទី៥ ។ ក្នុងនោះចំនួន០៤ លើក បានធ្វើនៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ​ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌របស់មន្រ្តីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងាររបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាននិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេក​វិទ្យា​ និងនវានុវត្តន៍ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិ​បាលក្នុងការកែលម្អរបៀបរបបធ្វើការប្រកប​ដោយក្រមសីលធម៌វិជ្ជាជីវៈនិងប្រសិទ្ធភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលក្រើន​រំឭកជាប្រចាំឲ្យមន្រ្តីរាជការគ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។ លទ្ធផលនៃការ​ស្ទង់មតិនេះ នឹងជួយដាស់ស្មារតីដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់រូបឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារស្នូលប្រចាំថ្ងៃ​ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ទាំងអត្តចរិក សីលធម៌ និងភ្នែកមហាជន ធ្វើយ៉ាងណាឲ្យការបំពេញការងារ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេច​ក្តីថ្លៃថ្នូ ជៀសវាងការថ្នាំងថ្នាក់ និងបែកបាក់សាមគ្គីការងារ ដែលអាចឈានទៅដល់ការវៈកាត់ នៅពេល​ណាមួយ។

រូបភាពច្រើនទៀត