កិច្ចប្រជុំ​ស្តីពី​ការ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដេីម្បីរៀបចំតាក់តែងសេចក្តី​ព្រៀងច្បាប់​ស្តីពី៖ ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​

កិច្ចប្រជុំ​ស្តីពី​ការ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដេីម្បីរៀបចំតាក់តែងសេចក្តី​ព្រៀងច្បាប់​ស្តីពី៖ ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​

កិច្ចប្រជុំ​ស្តីពី​ការ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដេីម្បីរៀបចំតាក់តែងសេចក្តី​ព្រៀងច្បាប់​ស្តីពី​"ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​"

យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល​លេខ៥៧២​ស.ជ.ណ.មយ​ ​ចុះថ្ងៃទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ២០២២​ ដែលបានយល់ព្រមជាគោលការណ៍ឲ្យបង្កេីតគណៈកម្មការអន្តរក្រសួងដេីម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់​ស្តីពី​"ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​" នៅរសៀលថ្ងៃទី​ ០១​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​និង​ឯកឧត្តម​ កេីត​ រិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ដែលត្រូវបានតែងតាំងជាសហប្រធាន បានអញ្ជេីញ​ជាអធិបតី​បេីកកិច្ចពិភាក្សា​ជុំវិញការ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដេីម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់​ស្តីពី​"ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​" នៅទីស្តីការក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដោយមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន​១៨​ ចូលរួម​។

មានប្រសាសន៍​នាឱកាសនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលេីកឡេីងពីសាវតានៃការពិភាក្សាសេចក្តី​ព្រៀងច្បាប់ស្តីពី"ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​"នេះ តាំងពីឆ្នាំ​២០១៦​ និង២០១៧​ តែត្រូវបានជាប់គាំង​ ដោយសារពាក់ព័ន្ធនឹងការជាន់សមត្ថកិច្ចគ្នា​ក្នុង​ការអនុវត្តច្បាប់​ ។ ដោយឡែក​សម្រាប់​កិច្ចប្រជុំ​នាថ្ងៃនេះ​ គឺយេីងត្រូវធ្វេីបច្ចុប្បន្នភាពឡេីងវិញនូវ​សមាសភាពគណៈកម្មការអន្តរក្រសួងដេីម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់​ស្តីពី​"ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​" និងការ​បង្កេីតក្រុមការងារ​បច្ចេក​ទេស​មួយ​ជា​សេនាធិការបម្រេីឲ្យការងារនេះអាច​លេចចេញជារូប​រៀងឲ្យបានឆាប់រហ័ស ទាន់ពេលវេលា​សម្រាប់​ជាផល​ប្រយោជន៍ជាតិរួម​ ។

បន្ទាប់ពី​បានធ្វេីបច្ចុប្បន្នភាពសមាសភាពគណៈកម្មការអន្តរក្រសួងបានមួយចំនួនធំរួចមក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និងឯកឧត្តម​ កេីត​ រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ​ បាន​បង្ហាញនូវ​ជំហររួមគ្នាដោយបញ្ជាក់ថា៖ដោយពិនិត្យឃេីញ​ពីតម្រូវការចាំបាច់​ក្នុងការបន្តឲ្យមានកំណេីនសេដ្ឋកិច្ចជាតិ​ ការការពារ​សុខមាលភាព​ សុវត្ថិភាព​សាធារណៈ​ បរិស្ថាន​ និង​សង្គម​ ប្រកបដោយ​ការទទួល​ខុសត្រូវ​ និង​មានប្រសិទ្ធភាពខ្ពស់​ ជាពិសេសការគ្រប់គ្រងទំនិញ​ និងសារធាតុគ្រោះថ្នាក់​ ដេីម្បីបញ្ចៀស​រាល់មហន្តរាយ​ដែលអាចកេីត​មានឡេីងជាយថាហេតុ​ ច្បាប់​ស្តីពី​"ការគ្រប់គ្រងទំនិញគ្រោះថ្នាក់​"​ ត្រូវតែ​បង្កើត​ឡេីងឲ្យបានជាប្រញ៉ាប់តាមដែលអាចធ្វេីបាន​ ពីព្រោះ​ច្បាប់នេះ​ មានវិសាលភាព​ក្នុងការត្រួតពិនិត្យ​ ការផលិត​ ការប្រេីប្រាស់​ ការនាំចូល​ ការនាំចេញ​ ការដឹកជញ្ជូន​ និងការស្តុកទំនិញគ្រោះថ្នាក់​ដែលអាចបង្កមហន្តរាយដល់មនុស្ស​ សត្វ​ បរិស្ថាន​ និងសន្តិសុខ​សង្គម​ ។ ជាពិសេសគឺទប់ស្កាត់ឲ្យបានជាអតិបរមាពី​ការផលិតគ្រឿងញៀន​ យកចេញពីសារធាតុគីមីផ្សំ​នាំចូល​ ដែល​ពិតជាគ្រោះថ្នាក់និងមានការ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល​ ។

រូបភាពច្រើនទៀត