កិច្ចប្រជុំអន្តរក្រសួងកម្រិតជំនាញ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្ទេរបច្ចេកវិទ្យា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ឧ វ ប ន

កិច្ចប្រជុំអន្តរក្រសួងកម្រិតជំនាញ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្ទេរបច្ចេកវិទ្យា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ឧ វ ប ន

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ ដល់ ១១:៤៥នាទីព្រឹក អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំកិច្ចប្រជុំអន្តរក្រសួង(កម្រិតជំនាញ) ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការផ្ទេរបច្ចេកវិទ្យា” ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧ.វ.ប.នតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧ.វ.ប.ន. ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង អមដោយមន្រ្តីជំនាញ សរុបចំនួន៨៣រូប។ នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងស្ថាប័នបានផ្តល់មតិយោបល់យ៉ាងផុសផុល។ កិច្ចប្រជុំអន្តរក្រសួងកម្រិតជំនាញនេះនឹងប្រជុំបន្តនៅក្នុងសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២២ ដើម្បីពិភាក្សាលំអិតលើជំពូកនីមួយៗនៃសេចក្តីព្រាងច្បាប់នេះ។