កិច្ចប្រជុំស្តីពីគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់

កិច្ចប្រជុំស្តីពីគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង មានរៀបចំកិច្ចប្រជុំស្តីពីគម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ជប៉ុន ក្រោមអធីបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  និងភាគីជប៉ុនដឹកនាំដោយលោក Shigeyuki MATSUMOTO តំណាងមកពីអង្គការ JICA  

            របៀបវីរៈនៃជំនួបពិភាក្សាបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើគំនិតជាមូលដ្ឋានរបស់គម្រោង-គោលនយោបាយនៃការផ្លាស់ប្តូរគំរូប្លង់សម្រាប់ការកាត់បន្ថយថ្លៃគម្រោង និងការពិនិត្យឡើងវិញនៃកាលបរិច្ឆេទក្នុងការអង្កេតវាយតម្លៃជាដើម ។

ក្នុងឱកាសនោះ លោក Shigeyuki MATSUMOTO បានលើកឡើងពីសារៈសំខាន់នៃគម្រាង និងភាពចាំបាច់នៃការរួមចំណែករបស់រាជរដ្ឋាភិបាលជប៉ុន​ដល់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយស្តីពីទឹកស្អាត​ដែលបានកំណត់ថា នៅឆ្នាំ​២០២៥ តំបន់ទីប្រជុំជនរបស់កម្ពុជា​នឹងមានទឹកស្អាតប្រើប្រាស់ ១០០% ។

            ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៌វិស័យទឹកស្អាតនៅកម្ពុជា ។ ជាមួយគ្នានេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះគម្រោងពង្រីកប្រព័ន្ធទឹកស្អាតនៅខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់ដងទន្លេសាប និងមានសក្តានុពលផ្នែកទេសចរណ៌ផងដែរ ។

            ឆ្លៀតឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានលើកឡើងពីទស្សនៈវិស័យរបស់ក្រសួង​ក្នុងការពង្រីកប្រព័ន្ធទឹកស្អាត មិនត្រឹមទីប្រជុំជនទេ តែនឹងឈានដល់តំបន់ជនបទ​តាមគ្រប់មធ្យោបាយផ្សេងៗ ដែលនេះជាការគិតគូខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទទួលបានទឹកស្អាតប្រើប្រាស់ ដើម្បីជៀសផុតពីការឆ្លងជំងឺដង្កាត់ផ្សេងៗ ដោយការប្រើប្រាស់ទឹកមិនស្អាត ដែលនេះជាចំណែកមួយនៃការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ម៉្យាងយើង ទទួលស្គាល់ថា មានទឹកស្អាត គឺមានការអភិវឌ្ឍន៌ ។ ដោយមានតំណាងប្រតិភូមកពីទីក្រុង Kitakyushu ប្រទេសជប៉ុន នាកិច្ចប្រជុំនោះដែរ អភិវឌ្ឍន៌វិស័យនេះ​នៅខេត្តពោធិ៍សាត់ ទាំងវិស័យទឹកស្អាត និងទឹកក្រខ្វក់លជាចំណែកមួយ នៃការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ មោះយហើយមានជំនាញខាងវិស័យទឹកស្អាត និងប្រព្រឹត្តិកម្ម ទឹកក្រខ្វក់​ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើដល់ប្រតិភូមកពីទីក្រុង   Kitakyushu   ជួយអភិវឌ្ឍន៌វិស័យនេះ​  នៅខេត្តពោធិ៍សាត់លើវិស័យទឹកស្អាត ។ ក្នុងនោះ ទឹកក្រខ្វក់ដែលអាចហូរចូល ក្នុងបឹងទន្លេសាប ។