កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ​ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេស​កម្ពុជា​២០២០-២០២៣​(PCP Cambodia 2020-2023) លេីកទី១តាមប្រព័ន្ធOnline ( Cloud zoom meeting)

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ​ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេស​កម្ពុជា​២០២០-២០២៣​(PCP Cambodia 2020-2023) លេីកទី១តាមប្រព័ន្ធOnline ( Cloud zoom meeting)

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ​ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេស​កម្ពុជា​២០២០-២០២៣​(PCP Cambodia 2020-2023) លេីកទី១តាមប្រព័ន្ធOnline ( Cloud zoom meeting)
-----------------
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ​ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេស​កម្ពុជា​២០២០-២០២៣​(PCP Cambodia 2020-2023) លេីកទី១ត្រូវបានប្រារព្វធ្វេីតាមប្រព័ន្ធOnline ( Cloud zoom meeting)រវាងភាគីប្រទេសកម្ពុជា​ ដឹកនាំដោយឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ចម​ ប្រសិទ្ធ​ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងជាប្រធាន​ក្រុមប្រឹក្សា​សម្របសម្រួលជាតិ​ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេស​កម្ពុជា​២០២០-២០២៣​(PCP Cambodia 2020-2023) ជាមួយតំណាងអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ​ UNIDO ដែលដឹកនាំដោយលោក​ Ciyong Zou នាយកគម្រោង​ លោក​Ralf Bredel ប្រធានសម្របសម្រួលតំបន់អាសុី​ និងប៉ាសុីហ្វិច​ និងជាប្រធានដឹកនាំក្រុមសម្រាប់កម្មវិធី​ដៃគូក្នុងប្រទេស​ (PCP) កម្ពុជាធ្វេីបទបង្ហាញ​ ពីទីក្រុង​ Vienna ប្រទេសអូទ្រីស​ និង​ឯកឧត្តម​ សុខ​ ណារិន​ ប្រធានតំណាងអង្គការ​ UNIDO ប្រចាំកម្ពុជា​ និងជាសហប្រធានក្រុមដឹកនាំកម្មវិធី(PCP) នៅកម្ពុជា​ ធ្វេីបទអន្តរាគមន៍ពីទីក្រុង​ភ្នំពេញ​ ។
បន្ទាប់ពីឯកឧត្តម​ សុឹម​ ​ណារ៉ា​ អនុរដ្ឋលេខាធិការ​ក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងជាសមាជិក​អចិន្ដ្រៃយ៍​នៃក្រុមប្រឹក្សា​ NCB មានប្រសាសន៍ស្វាគមន៍​ និងលេីកឡេីងកម្មវិធីសង្ខេបនៃរបៀបវារៈរបស់កិច្ចប្រជុំរួចមក​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងជាប្រធានក្រុមប្រឹក្សា​NCB នៃកម្មវិធីដៃគូក្នុងប្រទេ​(PCP​) កម្ពុជា​ឆ្នាំ​២០២០-២០២៣បានមាន​ប្រសាសន៌បេីកកិច្ចប្រជុំដោយបានវាយតម្លៃខ្ពស់ចំពោះកច្ចប្រជុំលេីកទី១នេះ​ ហេីយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​កម្ពុជា​ ដៃគូអភិវឌ្ឍ​ ម្ចាស់ជំនួយ​ រួមទាំងវិស័យឯកជនកម្ពុជា​ និងបានថ្លែងអំណរគុណដល់អង្គការ​ UNIDO ដែលបានគាំទ្រ​យ៉ាងពេញទំហឹង​កម្មវិធី​ PCP កម្ពុជា​ ២០២០-២០២៣ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលេីឯកសារផ្លូវការនាថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ ក្រោយដំណេីរទស្សនកិច្ចជាផ្លូវការមកកម្ពុជា​ ពីថ្ងៃទី​ ០៦-០៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ របស់ឯកឧត្តម​ លី​ យ៉ុង​ អគ្គនាយកអង្គការ​UNIDO និងបានជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា​រួចមក​ ។
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានចាត់ទុក​កម្មវិធី​ PCP កម្ពុជា​ ២០២០-២០២៣​ នេះមានសារៈសំខាន់ណាស់​ សម្រាប់ជម្រុញល្បឿនអភិវឌ្ឍជាច្រេីនវិស័យ​ មានដូចជាវិស័យឧស្សាហកម្ម​ សហគ្រាសធុនតូចមធ្យម​ វិស័យបរិស្ថាន​ កសិកម្ម​ ថាមពល​ បច្ចេកវិទ្យា​ព័ត៌មាន​ និងសមភាពយេនឌ័រជាដេីម​ ជាពិសេសផងដែរគឺកម្មវិធីការស្តារសេដ្ឋកិច្ចតាមវិស័យកក្រោយវិបត្តិ​កូវីដ​១៩​ នៅកម្ពុជា​។ ដូច្នេះថ្ងៃនេះ​ជាឱកាសដែលភាគីពាក់ព័ន្ធទាំងអស់ទទួលបាន​និងចងក្រងឯកសារ​ និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក​ ដេីម្បីតាមដានគម្រោង​ និងអនុវត្តគម្រោង​នីមួយៗ​ ឲ្យបានសម្រេចជោគជ័យតាមកាលកំណត់​ ដោយមិនត្រូវបង្អែរបង្អង់ឡេីយ​ ។ បេីទោះបីកម្ពុជា​ ក៏ដូចជាពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ក៏ដោយ​ ។ ប៉ុន្ដែ​សម័យDigital យេីងអាចធ្វេីការជាមួយគ្នាពិចម្ងាយបានគ្រប់ពេលវេលា​ ។
ដេីម្បីជម្រុញប្រសិទ្ធិភាពការងារ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលេីកចំណុចសំខាន់មួយចំនួនដូចជា៖-ការបង្កើត​ក្រុមការងារ​ម្ចាស់ជំនួយ​និងដៃគូអភិវឌ្ឍន៍​ PDWG ដែលមានសមាជិក​មកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ និងម្ចាស់ជំនួយសំខាន់ៗ​ -របាយការណ៍​ត្រួតពិនិត្យ​និងយន្តការវាយតម្លៃកម្មវិធីPCP ជាដេីម​ ។