អង្គការសហប្រជាជាតិ និងក្រសួងឧស្សាហកម្ម វ.ប.ន ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

អង្គការសហប្រជាជាតិ និងក្រសួងឧស្សាហកម្ម វ.ប.ន ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

អង្គការសហប្រជាជាតិ និងក្រសួងឧស្សាហកម្ម វ.ប.ន ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

អង្គការសហប្រជាជាតិ (UN) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីគាំទ្រដល់របៀបវារៈនៃការ​អភិវឌ្ឍ​របស់កម្ពុជា។ បច្ចុប្បន្ន អង្គការសហប្រជាជាតិកំពុងរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី​សម្រាប់​រយៈពេល៥ឆ្នាំ សំដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន​ ដើម្បីធ្វើជាដៃគូដ៏មានប្រសិទ្ធភាព​របស់រដ្ឋា​ភិបាល​កម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា តំណាងឱ្យទីភ្នាក់ងារ​ទាំង ៣០ របស់អង្គការសហប្រជាជាតិដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងឯកឧត្តម​រដ្ឋមន្ត្រីបានពិភាក្សាអំពីសក្តានុ​ពល​នៃ​ការពង្រីកកិច្ចសហប្រតិបត្តិរវាង UN និង MISTI លើវិស័យសំខាន់ៗជាច្រើន​ដូចជា ស្តង់ដារ​ម្ហូបអាហារ ការផ្គត់ផ្គង់ទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សហកម្មបៃតង ស្តង់ដារការងារ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការគាំទ្រដល់ SMEs និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ កម្មវិធីសហគ្រិនភាព និងការទទួលបានហិរញ្ញវត្ថុ និងឱកាសចូលទីផ្សារ។