អង្គការ UNIDO បង្ហាញការប្តេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រការ​អភិវឌ្ឍ​វិស័យឧស្សាហកម្មនៅកម្ពុជា

អង្គការ UNIDO បង្ហាញការប្តេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រការ​អភិវឌ្ឍ​វិស័យឧស្សាហកម្មនៅកម្ពុជា

អង្គការ UNIDO បង្ហាញការប្តេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រការ​អភិវឌ្ឍ​វិស័យឧស្សាហកម្មនៅកម្ពុជា

ក្នុងជំនួបសម្តែងការគួរសម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ណារិន តំណាប្រចាំប្រទេសរបស់អង្គការ UNIDO បានបង្ហាញការប្តេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រដល់ការ​អភិវឌ្ឍ​វិស័យឧស្សាហកម្មរបស់កម្ពុជា។ លោកបានរាយការណ៍អំពីសមិទ្ធិផលដែលសម្រេចបានក្រោមកម្មវិធី ភាពជាដៃ​គូ​ប្រចាំប្រទេស (PCP) និងកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើវិស័យមួយចំនួន រួមទាំងការ​អភិវឌ្ឍ​ឧស្សាហកម្មដែលបញ្ចេញកាបូនទាប និងការអភិវឌ្ឍ​សេដ្ឋកិច្ចបៃតង។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរដល់កិច្ចសហការដ៏រឹងមាំរវាង UNIDO និងក្រសួង នាពេលកន្លងមក។ ឯកឧត្តមបានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួងក្នុង​អាណត្តិទី៧​នៃ​រាជរដ្ឋា​ភិបាល និងបានលើកទឹកចិត្តដល់ UNIDO ឱ្យបន្តផ្តល់អាទិភាពលើវិស័យនៃកិច្ច​សហប្រតិ​បត្តិ​ការ​បច្ចុប្បន្ន នៅក្នុងកម្មវិធីប្រចាំប្រទេស (PCP) បន្ទាប់របស់ខ្លួន ព្រោះកម្មវិធីនេះនឹងដើរតួសំខាន់​ក្នុងការគាំទ្រ​របៀបវារៈអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ កិច្ចពិភាក្សាក៏បានសង្កត់ធ្ងន់លើការបង្កើតតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពីការផ្គត់ផ្គង់តួយ៉ាងទឹកស្អាត ទឹកកក អំបិល និងក្រដាស ដែលជាវត្ថុធាតុដើមផលិតកម្មដើម្បីជំរុញការនាំចេញ និងអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក។