កម្មវិធី "ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៣"

កម្មវិធី "ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៣"

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UNIDO បានរៀបចំកម្មវិធី "ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៣" កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។ កម្មវិធីនេះបានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនចំនួន២០ ដែលបានទទួលយកទៅអនុវត្តនូវបច្ចេកវិទ្យាដែលអំណោយផលល្អដល់បរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការ កាត់បន្ថយកាក​សំណល់ និងផលប៉ះពាល់បរិស្ថានក្នុងប្រតិបត្តិការរបស់ខ្លួន។

ក្នុង​ចំណោម​ក្រុមហ៊ុនដែលទទួលជ័យលាភី ​​ក្រុមហ៊ុន​ចំនួន​៦​ទទួល​បាន​ពានមាស ​៧​ក្រុមហ៊ុន​ទទួល​បានពាន​ប្រាក់ ​និង​៧ក្រុមហ៊ុន​​ទទួល​ពានសំរឹទ្ធ។ ក្រសួងសូមអបអរសាទរដល់ក្រុមហ៊ុនដែលទទួល​បាន​ជ័យលាភី និងលើកទឹកចិត្តដល់គ្រប់មូលដ្ឋាន​អាជីវកម្ម​ ឧស្សាហកម្ម និងសិប្បកម្ម ឱ្យទទួលយកគោលការណ៍ និងបច្ចេកវិទ្យាដែលអំណោយផលល្អ​ដល់បរិស្ថានទៅអនុវត្ត ដើម្បីរួមចំណែកដល់​ការធ្វើឱ្យ​វិស័យឧស្សាហកម្មកម្ពុជាកាន់តែបៃតង សម្រាប់ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងបរិយាប័ន្ន។