សន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេច នូវសមិទ្ធផលថ្មីៗ និងកំណែទម្រង់ជាច្រេីន

សន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេច នូវសមិទ្ធផលថ្មីៗ និងកំណែទម្រង់ជាច្រេីន

សន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេច នូវសមិទ្ធផលថ្មីៗ និងកំណែទម្រង់ជាច្រេីន

មានប្រសាសន៌ស្វាគមន៌ និងលើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ ដែលប្រារព្វឡើង នៅ ព្រឹក ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រ សួង តាមប្រព័ន្ធ Zoom អនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯក ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនី រ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុក វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី គឺជាកត្តាជំរុញលើកទឹកចិត្តយ៉ាងធំធេងដល់អង្គសន្និបាត និង យើងខ្ញុំទាំងអស់គ្នា ព្រមទាំងបង្ហាញនូវការផ្សារភ្ជាប់មនោសញ្ចេតនាស្រឡាញ់រាប់អាន ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាមួយមន្ត្រីក្រោមឱវាទ ក៏ដូចជាបណ្តាផ្នែកដែលមានការពាក់ព័ន្ធ។អង្គសន្និបាត នឹង រង់ចាំត្រងត្រាប់ស្តាប់ និងកត់ត្រាដោយយកចិត្តទុកដាក់នូវអនុសាសន៍ណែនាំជាគន្លឹះ ប្រកបដោយគុណតម្លៃ ដែល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី នឹងថ្លែងជូនអង្គសន្និបាតនាពេលបន្តិចទៀតនេះ។

ជាមួយគ្នានេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បាន ថ្លែងនូវការអរគុណយ៉ាជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង វិស័យ ឯកជន ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលកំពុងមាន វត្តមាន ក្នុង សន្និបាតប្រចាំឆ្នាំ របស់ក្រសួងនាថ្ងៃនេះ ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សង្កត់ ធ្ងន់ ថា ៖ជាមួយ សមិទ្ធផល សម្រេចបាន ក្រោមរូបភាពកែទម្រង់ ដ៏មុតស្រួច របស់ក្រសួង ទោះបីក្នុងដំណាក់កាលនៃមេរោគឆ្លងកូវីដ-១៩ក៏ដោយ គឺកេីតឡេីងពីកិច្ចខិតខំរួមគ្នា តាំងពីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ និងជាពិសេស សមិទ្ធផល ទាំងនេះពិតណាស់បានកេីតឡេីង ក្នុងម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ចក្ខុវិស័យ មុតស្រួច និងមុឺងម៉ាត់របស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា​ ដែលសម្តេច បានខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទ្រោលស្ថានភាពជីវភាពសេដ្ឋកិច្ច សង្គមជាតិ ឱ្យនៅតែរក្សាបានលំនឹង ស្ថិរភាព ព្រមទាំងផ្តល់កាលានុវត្តភាពសម្រាប់ ការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ- ១៩។ ទន្ទឹម គ្នា នេះ យេីងទាំងអស់គ្នាសូមអបអរ សា ទរ យ៉ាងកក់ក្តៅដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទទួល បាននូវ «ពានរង្វាន់ស៊ុនហាកឆ្នាំ២០២២ » ដែលជា «ពានរង្វាន់សន្តិភាពអន្តរជាតិ» ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការកសាងសន្តិភាព និងអភិវឌ្ឍន៍មនុស្សជាតិ និងក្នុងនាមជាឥស្សរជនមួយរូបដែលបានបម្រើមនុស្សជាតិ ដែលជាគំរូមួយធ្វើឱ្យពិភព លោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។

មុនរំលេចឡេីងនូវសមិទ្ធផលជាគោលសំខាន់ៗចំនួន ១១ចំណុច របស់ក្រសួង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បាន ថ្លែងអំណរ គុណ ដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនី រ័ត្ន ដែលជាឥស្សរ:ជន មួយរូប មានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំ ណែនាំ និងការផ្តល់ដំបូន្មានដ៏ល្អៗដ៏មានតម្លៃ ជាប់ជាប្រចាំសម្រាប់ជម្រុញភាពជោគជ័យរបស់ក្រសួង ដែលកំពុងបញ្ចូលវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្នូលដ៏សំខាន់មួយផងដែរ ។

មានប្រសាសន៍ បេីកអង្គសន្និបាត ដែលមានរយ:ពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម អគ្គ បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនី រ័ត្ន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានសម្តែងនូវទឹកចិត្តរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រសួងសម្រេចបានរយ:ពេលកន្លង មក បេីទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ដែលឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានធ្វេីការកត់សំគាល់ចំនួន ០២ ចំណុច ទី១៖ ការបង្កើត ក្រុមប្រឹក្សា ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការបង្កេីតគណ:ប្រឹក្សា យោបល់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលប្រមូលផ្តុំធនធានមនុស្សដ៏មានតម្លៃដេីម្បីជួយជម្រុញដល់ការអភិវឌ្ឍន៍វិស័យនេះ ។ ទី២៖ការអនុម័ត និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ឆ្នាំ ២០៣០ បន្ទាប់ពី គោលនយោបាយ ជាតិ ស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០- ២០៣០ ខណ:ដែលក្រសួងកំពុងប្រឹងប្រែងរៀបចំឯកសារយុទ្ធសាស្ត្រ គោល នយោបាយ និងច្បាបនានា ដូចជា ច្បាប់ ស្តីពី ការផ្ទេរ បច្ចេកវិទ្យា ។ ល ។

ស្ថិតក្នុង ឱកាសនោះ ផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលេីកឡេីងពីបរិបទសេដ្ឋកិច្ច ជាទូទៅ ភាពជឿនលឿន និងសារ:សំខាន់ ជាសាកលនៃវិស័យបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ដូចជា វិបត្តិ កូវីដ - ១៩ ដែលចំណុចនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ៖ជាភ័ព្វ សំណាងរបស់ម្ពុជា ក្រោមគរដឹកនាំប្រកបដោយកិត្តិបណ្ឌិត ភាពឈ្លាសវៃ និងភាព មុឺងម៉ាត់ ជាមួយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងថេរវេលាជិត២ឆ្នាំ កន្លងមក កម្ពុជា បានឆ្លេីយតប ទៅនឹងវិបត្តិនេះ ប្រកបដោយ ភាពស្វាហាប់ និងភាព បត់បែន ជាមួយ នឹង ការ អនុវត្ត យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ ក្នុងស្មារតីបុរេសកម្ម ដែលធ្វេីឲ្យកម្ពុជា ក្លាយជា ប្រទេសមួយចំនួនតូច ទាំងក្នុង ក្របខណ្ឌ តំបន់ និងសកល ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ហេីយ បានបង្កើត នូវ ភាព ស៊ាំ ដ៏រឹងមាំ ។

ឆ្លៀតឱកាស នោះ ជាមួយ នឹង គោល បំណង ជំរុញ កាចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់ នូវ «ក្របខណ្ឌ យុទ្ធសាស្ត្រ និង កម្មវិធី ស្តារនិងជម្រុញកំណេីនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ ឆ្នាំ ២០២១-២០២៣ » ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដេីម្បី ក្រសួងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត រួមមានដូចតទៅ -ពន្លឿន ការ ធ្វើ ទំនើបកម្ម រចនាសម្ព័ន្ធ ឧស្សាហកម្ម កម្ពុជា -បន្តពង្រឹង ការ ចុះ បញ្ជី និងការផ្តល់សេវាដល់រោងចក្រធុនធំ សហគ្រាស ធនតូច មធ្យម និង សិប្បកម្ម -ចូលរួមសិក្សា ស្រាវជ្រាវ អំពី ធនធាន ដែល មាន សក្ដានុពល សម្រាប់ ការអភិវឌ្ឍន៍ កសិឧស្សាហកម្ម -ពិនិត្យ លទ្ធភាពចូលរួមអនុវត្តន៍គំនិតផ្តួចផ្តេីម នៃការបង្កេីត មជ្ឈមណ្ឌល គាំទ្រ ធុរកិច្ច និង SME ក្នុងការចាប់យក ឌីជីថល -បន្តពង្រឹង និង ការ គ្រប់គ្រង ដីស្រែ អំបិល -បន្តអនុវត្តគោលនយោបាយថ្លៃទឹក-ជំរុញ ការអភិវឌ្ឍន៍ស្តង់ដារ-គិតគូរ រៀបចំ ក្របខណ្ឌ អភិវឌ្ឍ ធនធាន មនុស្ស ដែលមានទេព្យកោសល្យបច្ចេកវិទ្យា-បន្តចូលរួមកាន់តែសកម្មក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាល-បន្តពង្រឹង គៀង គរ ថវិកា ជាតិ គ្រប់ ប្រភេទ -និងពន្លឿន ការ កែសម្រួល និងបញ្ចប់សេចក្តីព្រាងគោលនយោបាយអភវឌ្ឍន៍សហគ្រាសធនតូច និងមធ្យម ជាដេីម ។

រូបភាពច្រើនទៀត