ក្រសួងឧស្សាហកម្ម វ.ប.ន និង សមាគម TAFTAC ប្តេជ្ញាសហការដើម្បីបង្កើនប្រសិទ្ធិភាពស្តង់ដារ និងផលិតកម្មបៃតង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) ប្តេជ្ញាសហការកាន់តែជិតស្និទ្ធ ដើម្បីបង្កើនប្រសិទ្ធិភាពស្តង់ដារ និងផលិតកម្មបៃតងរបស់កម្ពុជា។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ តំណាងសមាគម TAFTAC និង ឯកឧត្តមរដ្ឋមន្ត្រី បានផ្តោះប្តូរយោបល់ស្តីពីការជំរុញឧស្សាហកម្មឱ្យឆ្ពោះទៅមុខ ក្នុងស្ថានភាពដែលម៉ាកយីហោធំៗ (អ្នកទិញ) កំណត់លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន សង្គម និងនិរន្តរភាពដ៏តឹងរឹង។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពមួយរបស់ក្រសួងគឺការកែទម្រង់សេវាស្តង់ដារកម្ពុជា និងសេវាមន្ទីរពិសោធន៍ ដើម្បីឱ្យសេវាទាំងនេះគាំទ្រដល់ឧស្សាហកម្មបានកាន់តែល្អប្រសើរ។ ភាគីទាំងពីរបានឯកភាពសហការគ្នាលើការបណ្តុះបណ្តាល ការរៀបចំចងក្រង និងការពង្រឹងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីឱ្យពួកគេមានលទ្ធភាពចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជាជាងផ្តោតតែលើការនាំចេញ។